Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​ស្លាប់​៤៨​នាក់ ក្នុង​ហេតុការណ៍​ផ្ទុះ​ឡាន​ដឹក​សាំង​នៅ​នីហ្សេរីយ៉ា

បានផុស

នៅ

រថយន្ត​ដឹកសាំង​១​គ្រឿងបាន​បើក​បុក​ជាមួយរថយន្តដឹកទំនិញ១​គ្រឿង​ផ្សេង​ទៀតនៅក្នុងតំបន់ Agaie រដ្ឋ Niger នៃ​​ប្រទេសនីហ្សេរីយ៉ា ដែលបណ្តាល​ឲ្យ​មាន​ហេតុការណ៍​ផ្ទុះ​ឆេះ និង​​សម្លាប់មនុស្សយ៉ាងហោចណាស់​​៤៨​នាក់។

(រូបភាព៖ The Sudan Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Abdullahi Baba-Arab អគ្គនាយកនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋ Niger បាននិយាយថា អំឡុង​ពេល​កើត​ហេតុ រថយន្ត​ដឹក​សាំង​​នោះ​ក៏​បាន​ដឹកសត្វពាហនៈ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​សត្វ​យ៉ាងហោចណាស់​៥០​ក្បាលត្រូវបានដុត​ទាំងរស់។

លោក Baba-Arab ដំបូង​ឡើយ​បាន​ប្រាប់​​​ថា សាកសពចំនួន​៣០​នាក់ ត្រូវបានគេរកឃើញ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍​បន្ទាប់ សាកសពជនរងគ្រោះ​ត្រូវ​បាន​រក​ឃើញ​ចំនួន​១៨​នាក់​បន្ថែមទៀត។

លោក Mohammed Bago អភិបាលរដ្ឋ Niger បានប្រកាស​ថា អ្នករស់នៅ​តំបន់​កើត​ហេតុ​​គួ​ររក្សាភាពស្ងប់ស្ងាត់ និង​បានស្នើ​ឲ្យ​អ្នកបើកបរ «ប្រុងប្រយ័ត្នជានិច្ច និងគោរពតាមបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ»។

ដោយសារ​តែ​គ្មាន​ប្រព័ន្ធផ្លូវដែកប្រកបដោយប្រសិទ្ធភាពក្នុងការដឹកជញ្ជូនទំនិញ គ្រោះថ្នាក់ចរាចរណ៍ធំៗ​ជា​ច្រើន​បាន​កើត​ឡើង​ជា​ញឹកញាប់​នៅតាមដងផ្លូវសំខាន់ៗ​ក្នុង​នីហ្សេរីយ៉ា ដែលជាប្រទេសដែលមានប្រជាជនច្រើន​ជាង​គេ​បំផុតនៅទ្វីបអាហ្វ្រិក។

​បើយោងតាមទីភ្នាក់ងារសុវត្ថិភាពផ្លូវសហព័ន្ធរបស់ប្រទេសនីហ្សេរីយ៉ា គ្រាន់​តែ​ក្នុងឆ្នាំ២០២០ គ្រោះថ្នាក់​ចរាចរណ៍​នៃ​រថយន្ត​ដឹក​សាំង​បាន​កើត​ឡើង​ចំនួន​១៥៣១​ករណី​ឯណោះ ដែលបណ្តាលឲ្យ​មនុស្សស្លាប់ចំនួន ៥៣៥​នាក់ និងរបួស ១១៤២​​នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម