ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាក៏មានមនុស្សស្លាប់ច្រើននិងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារព្យុះ Yagi ដែរ
យ៉ាងហោចណាស់មនុស្ស១៧នាក់បានស្លាប់ក្នុងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទីប្រជុំជន Yamethin ក្នុងតំបន់ Mandalay ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ស្របពេលប្រទេសវៀតណាមនិងប្រទសថៃទទួលរងឥទ្ធិពលដ៏ធ្ងន់ធ្ងរពីព្យុះ Yagi បង្កឲ្យមានទឹកជនន់និងខ្យល់ព្យុះកាចដ៏សាហាវ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន xinhua នៅថ្ងៃទី១៣ខែកញ្ញានេះ។

ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយខ្យល់មូសុងខ្លាំង និងឥទ្ធិពលពីព្យុះទីហ្វុង Yagi បាននាំឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសមីយ៉ាន់ម៉ា ខណៈបច្ចុប្បន្នភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ ទឹកជំនន់បានប៉ះពាល់ដល់ផ្នែកផ្លូវដែក និងស្ថានីយរថភ្លើងមួយចំនួន ដែលបានបណ្ដាលឲ្យសេវារថភ្លើងលើផ្លូវ Yangon-Mandalay និង Thar Si-Shwe Naung ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារទឹកគ្របដណ្តប់ផ្លូវរថភ្លើង។
គួរបញ្ជាក់ថាក្នុងរយៈប៉ុន្មានសប្ដាហ៍នេះ ឥទ្ធិពលរបស់ព្យុះដ៏កាចសាហាវហាវ Yagi បានជះឥទ្ធិពលដល់ប្រទេសនានានៅអាស៊ីអាគ្នេយ៍ដូចជាប្រទេសវៀតណាម ថែ ឡាវ កម្ពុជា និង មីយ៉ាន់ម៉ា ខណៈប្រទេសវៀតណាមគឺជាប្រទេសវៀតណាមគឺជាប្រទេសដែលរងផលប៉ះពាល់ជាងគេ ដោយមានមនុស្សស្លាប់រហូតទៅដល់ជិត២០០នាក់ និងជម្លៀសមនុស្សរាប់ពាន់នាក់ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


