ព័ត៌មានអន្ដរជាតិ
ថៃព្រមានទឹកជំនន់រហ័សថែមទៀតនៅភាគខាងជើង ខណៈក្រសួងបរទេសថៃស្នើវិធានការគ្រប់គ្រងទឹកឆ្លងដែន
ប្រទេសថៃនៅមិនទាន់ឆ្លងផុតពីគ្រោះទឹកជំនន់រហ័ស (Flash Floods) នៅឡើយ ខណៈនាយកដ្ឋានឧតុនិយម បានព្រមាននៅថ្ងៃសៅរ៍នេះថា ស្រុក៨នៃខេត្ត Lampang ស្ថិតនៅភាគខាងជើងប្រទេសនេះនឹងរងផលប៉ះពាល់ដល់សារទឹកជំនន់រហ័ស។

ឆ្លងកាត់បទពិសោធន៍នៃទឹកជំនន់រហ័សតនៅដើមខែកញ្ញានេះ ដែលបណ្តាលឲ្យប្រជាជនថៃជិត៥០០នាក់ស្លាប់និងរងរបួសក្នុងហេតុការណ៍ទឹកជំនន់រហ័សបណ្តាលមកពីឥទ្ធិពលខ្យល់ព្យុះទីហ្វុងយ៉ាក់ជី ក្រសួងការបរទេសថៃ ដឹកនាំដោយរដ្ឋមន្ត្រី បានកោះប្រជុំប្រមុខទូតនៃបណ្តាប្រទេសក្នុងតំបន់ ACMECS សម្រាប់កិច្ចសហប្រតិបត្តិការឲ្យប្រសើរជាងនេះ។
ACMECS ដែលមានន័យពេញលេញជាភាសាខ្មែរថា «កិច្ចពិភាក្សាយុទ្ធសាស្ត្រសហប្រតិបត្តិការ សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី – ចៅប្រាយ៉ា – មេគង្គ» គឺសំដៅលើកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ានគោកចំនួន៥ គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa បានស្នើឱ្យមានការដំឡើងស្ថានីយវាស់កម្រិតទឹកស្វ័យប្រវត្តិ (Telemeter Stations) នៅតាមទន្លេក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធផ្តល់ដំណឹង។

ប្រទេសថៃក៏នឹងដោះស្រាយការស្តារទន្លេមេសៃ (Mae Sai) និងការដោះស្រាយបញ្ហាការទន្ទ្រានទន្លេ។ ប្រទេសថៃក៏គ្រោងស្នើលើកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់គ្រងទឹកតាមរយៈ ក្របខណ្ឌ ACMECS គណៈកម្មការមេគង្គ (MRC) និង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង(MLC) ដែលមានប្រទេសមេងគង្គដីគោកប្រាំនិងប្រទេសចិនផង។
ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលថៃបានរកឃើញតួលេខអ្នករងរបួសចំនួន៤៦២នាក់ និងស្លាប់សរុបចំនួន១៩នាក់ ដោយសារការរអិលបាក់ដីនិងលង់ទឹក ដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះកំណាចយ៉ាក់ជី។
យោងតាមទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) គ្រោះទឹកជំនន់ដ៏ធំ និងការបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាកជីដែលថមថយឥទ្ធិពលនៅដើមសប្តាហ៍នេះ បានធ្វើឱ្យកុមារជិត៦លាននាក់នៅទូទាំងអាស៊ីអាគ្នេយ៍នៃប្រទេសខាងលើជួបការលំបាកក្នុងទទួលបានទឹកស្អាត អាហារ និងទីជម្រក៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


