Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​និង​ហេសបូឡា​លីបង់​​​ផ្តើម​ប្រយុទ្ធគ្នា​ទ្រង់​ទ្រាយ​ធំ​​

បានផុស

នៅ

ទីបំផុត​​ អ៊ីស្រាអែលនិងហេសបូឡា​លីបង់បានបើក​ការបាញ់ប្រហារគ្នា​​ទៅវិញទៅមក​​យ៉ាងខ្លាំងនៅថ្ងៃទី២២ញ្ញា បន្ទាប់​ពី​ភាគី​អ៊ីស្រាអែល​បាន​បាញ់​​ប្រហារ​ដោ​យ​​​ប្រើ​យន្តហោះ​​​បំផ្លាញ​ទីតាំង​​​​​មូលដ្ឋាន​​ទ័ព​​​​រាប់​សិប​កន្លែង​រួម​ទាំង​ការ​សម្លាប់​មេទ័ព​កំពូល​​របស់​ក្រុម​សកម្មប្រយុទ្ធ​ហេសបូឡា​​​ចាប់​តាំងពីថ្ងៃទី​២០​កញ្ញា​​។​

តាមសេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​  ​ក្នុងការ​វាយប្រហារ​គ្នានោះ យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកខ្លាំងបំផុតក្នុងរយៈពេលជិតមួយឆ្នាំនៃសង្រ្គាមនៅទូទាំងភាគខាងត្បូងនៃប្រទេសលីបង់ ខណៈដែលក្រុមហេសបូឡា​ បានអះអាងការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើគោលដៅយោធានៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារជុំវិញគោលដៅចំនួន២៩០​កន្លែង​​នៅថ្ងៃទី២១​ខែកញ្ញា រួមទាំង​​​ទីតាំង​បាញ់គ្រាប់រ៉ុក្កែត​រាប់​ពាន់​គ្រាប់ ហើយបាននិយាយថា ខ្លួននឹងបន្តវាយប្រហារគោលដៅនៃចលនាគាំទ្រដោយអ៊ីរ៉ង់។

អ៊ីស្រាអែលបានបិទសាលារៀន និងរឹតបន្តឹងការប្រមូលផ្តុំនៅតំបន់ភាគខាងជើងនៃប្រទេស និងតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃទី២២​ខែកញ្ញា។

យោធា បាននិយាយថា ស៊ីរ៉ែនបានបន្លឺឡើងពេញមួយយប់ នៅពេលដែលគ្រាប់រ៉ុក្កែត និងមីស៊ីល​ផ្លោង​​ជាច្រើន​គ្រាប់​ត្រូវបានបាញ់ចេញពីប្រទេសលីបង់ និងអ៊ីរ៉ាក់ ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានរាយការណ៍ថា អគារជាច្រើនត្រូវបានវាយប្រហារដោយផ្ទាល់ ឬដោយការ​ទម្លាក់​គ្រាប់​​​​បែក​ ហើយរថយន្តសង្គ្រោះបាននិយាយថាពួកគេបានព្យាបាលអ្នករបួសស្រាលមួយចំនួន។

 ​ក្នុង​ពេលភ្លាម​ៗ​នៃ​ការ​វាយ​ប្រហារ​គ្នា​នេះ គ្មានចំនួន​​អ្នក​ស្លាប់​និង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​រាយការណ៍​នៅឡើយ​​។ ប៉ុន្តែ​ការ​បាញ់​ប្រហារ​​ក្នុងរយៈពេល​២​ថ្ងៃ​​របស់​អ៊ីស្រាអែល មនុស្សយ៉ាង​ហោច​​៤០​នាក់​រួម​ទំាង​កុមារ ស្រ្តី ជនស៊ីវិល និង​មេបញ្ជាការ​ក្រុមហេសបូឡា ​ត្រូវ​បាន​សម្លាប់​ក្នុង​ប្រទេស​លីបង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ វិនាទី មុន

តើប្រវត្តិនៃការសិក្សាបុរាណវិទ្យានៅប្រទេសកម្ពុជា មានចាប់ពីពេលណាមក?

សន្តិសុខសង្គម៣ នាទីutes មុន

អគ្គិភ័យឆេះអគារស្នាក់នៅកម្មកររបស់ក្រុមហ៊ុនមួយអស់ ១៦បន្ទប់ នៅខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​​​អាជ្ញាធរ​ខេត្តនគរ​រាជសីមាថៃ ​ចាប់​បង្ខំ​​បុគ្គលិក​រដ្ឋ​២០០​នាក់​​ធ្វើតេស្ត​រក​សារធាតុញៀន​

សុខភាព១៧ នាទីutes មុន

អ្នកផ្ទុកមេរោគអេដស៍ជាង ៥ ម៉ឺននាក់ ទទួលបានបណ្ណមូលនិធិសមធម៌ពីរាជរដ្ឋាភិបាល

សន្តិសុខសង្គម១៩ នាទីutes មុន

ប្រធានភូមិទូទាំងខណ្ឌ ៧មករា ស្នើឲ្យអភិបាលខណ្ឌពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​កាសែតថៃ៖ ឧកញ៉ា​កុកអាន​​ប្រឈម​ការ​ចាប់ខ្លួន​​នៅថៃ ក្រោយ​សមត្ថកិច្ច​​​បង្ក្រាប​បទល្មើស​​​អន​ឡាញ​១៩​​ទីតាំង​​​មានជាប់​ពាក់​ព័ន្ធ​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថ្ងៃ៩ខែកក្កដា! ផែនដីវិលលឿន ធ្វើឲ្យថ្ងៃខ្លីបំផុតជាប្រវត្តិសាស្រ្ត

ព័ត៌មានជាតិ១៩ ម៉ោង មុន

ចោទឧកញ៉ា កុក អាន ដោយភ្ជាប់នឹងសម្ដេចតេជោ ជាល្បិចកលដ៏ស្មោគគ្រោករបស់ថៃ ដើម្បីរកលេសបង្ខូចឈ្មោះកម្ពុជាប៉ុណ្ណោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ដំណាំសណ្ដែកខៀវ កំពុងមានទីផ្សារខ្លាំង មួយគីឡូក្រាមមានតម្លៃរហូតដល់៣២០០រៀលឯណោះ

Sokha Hotels

ព័ត៌មានពេញនិយម