ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ថាមិនចង់បានសង្គ្រាមទេ ទើបបាញ់មីស៊ីលចូលដីអ៊ីស្រាអែល
នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក Dick Schoof នាយករដ្ឋមន្ត្រីហូឡង់ កាលពីថ្ងៃអាទិត្យ លោក Massoud Pezeshkian បានប្រាប់ថា អ៊ីរ៉ង់គ្មានបំណងចង់បង្កើតសង្គ្រាម និងភាពតានតឹងនោះទេ ដោយបន្ថែមថា សកម្មភាពបាញ់មីស៊ីលចូលដីអ៊ីស្រាអែលនាពេលថ្មីៗនេះ មានបំណងបញ្ឈប់របបឧក្រិដ្ឋកម្ម និងបង្កើតសន្តិភាពក្នុងតំបន់ប៉ុណ្ណោះ។

ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា រដ្ឋាភិបាលតេហេរ៉ង់បានស្វែងរកការអភិវឌ្ឍទំនាក់ទំនងដែលមានតុល្យភាពជាមួយគ្រប់ប្រទេសទាំងអស់ រួមទាំងបណ្ដាប្រទេសលោកខាងលិច។ ដោយឡែក ការផ្លោងមីស៊ីលជាង២០០គ្រាប់កាលពីដើមខែតុលា ធ្វើឡើងដើម្បីទប់ស្កាត់ភាពឃោរឃៅរបស់អ៊ីស្រាអែល បញ្ឈប់ការរីកសាយភាយនៃជម្លោះក្នុងតំបន់ និងបង្កើតភាពស្ងប់ស្ងាត់ដោយសន្តិភាព។
លោក Pezeshkian បានបន្ថែមថា ប្រតិបត្តិការនេះធ្វើឡើងស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងផ្អែកលើក្របខ័ណ្ឌច្បាប់អន្តរជាតិ ហើយគ្រាន់តែវាយប្រហារគោលដៅយោធាតែប៉ុណ្ណោះ។
លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានបដិសេធមិនផ្តល់ការឆ្លើយតបភ្លាមៗចំពោះឧក្រិដ្ឋកម្មភេរវកម្មរបស់អ៊ីស្រាអែលក្នុងការធ្វើឃាតលោក Ismail Haniyeh មេដឹកនាំក្រុមហាម៉ាស ក្នុងទីក្រុងតេហេរ៉ង់ និងការរំលោភលើអធិបតេយ្យភាពជាតិរបស់ខ្លួន ដោយសង្ឃឹមថាដំណោះស្រាយការទូតនឹងនាំទៅដល់ការបង្កើតបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។
លោក Pazeshkian បានបញ្ជាក់ទៀតថា អ៊ីស្រាអែលបានធ្វើឃាតលោក Haniyeh ដោយមានគោលបំណងស្ដារឡើងវិញនូវការបរាជ័យរបស់ខ្លួនក្នុងតំបន់ហ្គាហ្សា។ ទន្ទឹមនោះ លោកបានរិះគន់លោកខាងលិច និងសហរដ្ឋអាមេរិក ចំពោះការមិនថ្កោលទោសឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល។
ចំណែកនាយករដ្ឋមន្ត្រីហូឡង់ បាននិយាយថា ប្រទេសរបស់លោកមានជំនឿយ៉ាងមុតមាំថា តំបន់នេះមិនអាចទ្រាំទ្រនឹងភាពតានតឹងបន្ថែមទៀតបានទេ ហើយបានអំពាវនាវឲ្យភាគីទាំងអស់ ទប់ស្កាត់ការកើនឡើងនៃជម្លោះ។
លោក Schoof បានបន្តថា ហូឡង់បានជំរុញឲ្យអ៊ីស្រាអែលទទួលយកកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយបានគាំទ្រសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការបង្កើតបទឈប់បាញ់នៅក្នុងប្រទេសលីបង់៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


