ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសបញ្ជូនខែលការពារមីស៊ីល THAAD និងទ័ព ១០០នាក់ ទៅជួយ អ៊ីស្រាអែល
សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃអាទិត្យទី១៣ខែតុលាឆ្នាំ២០២៤ថា ខ្លួននឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស THAAD និងកងទ័ពប្រតិបត្តិការប្រហែល១០០នាក់ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួយបង្កើនសមត្ថភាពឆ្លើយតបមីស៊ីលរបស់សម្ព័ន្ធមិត្តខ្លួន។

យោងតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder, ការបញ្ជូននេះគឺជាជំនួយរបស់យោធាអាមេរិកដើម្បីគាំទ្រអ៊ីស្រាអែល និងការពារកងកម្លាំងអាមេរិក ពីការវាយប្រហារដោយអ៊ីរ៉ង់ឬក្រុមប្រដាប់អាវុធគាំទ្រដោយទីក្រុងតេហេរ៉ង់នៅក្នុងតំបន់។
ក្រោយមក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏អះអាងដែរថា វិធានការនេះគឺដើម្បីការពារអ៊ីស្រាអែល បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បាញ់មីស៊ីលសងសឹកប្រទេសសម្ព័ន្ធមិត្តកាលពីដើមខែនេះ។
ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មិនបានបញ្ជាក់ពីច្បាស់ឡើយថាតើថ្ងៃណា ទើបប្រព័ន្ធការពារដែនអាកាសនេះ នឹងត្រូវបញ្ជូនទៅដល់អ៊ីស្រាអែល។

ការដាក់ពង្រាយនេះធ្វើឡើងចំពេលអ៊ីស្រាអែល ត្រៀមឆ្លើយតបទៅការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅថ្ងៃទី១ខែតុលា ដែលកាលនោះមានមីស៊ីលប្រហែល២០០គ្រាប់ បាញ់សន្ធាប់លើគោលដៅយោធាអ៊ីស្រាអែល សងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស Ismail Haniyeh, មេដឹកនាំក្រុមហេសបូឡា Hassan Nasrallah និងមេទ័ពអ៊ីរ៉ង់ម្នាក់ទៀត។
ពាក់ព័ន្ធបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន កំពុងដាក់កងទ័ពអាមេរិកនៅក្នុងគ្រោះថ្នាក់ហើយ ខណៈទីក្រុងតេហេរ៉ង់ នឹងគិតពីផលប្រយោជន៍ជាតិនិងប្រជាជនរបស់ខ្លួនជាធំ។
សូមបញ្ជាក់ថា យោធាអាមេរិកកម្រដាក់ពង្រាយទ័ពទៅអ៊ីស្រាអែលណាស់ លើកលែងតែទៅធ្វើសមយុទ្ធប៉ុណ្ណោះ ហើយទោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជួយទីក្រុង Tel Aviv ការពារខ្លួននិងស្ទាក់ចាប់មីស៊ីលពីទីក្រុង តេហរ៉ង់ ក៏ពិតមែន ប៉ុន្តែកងកម្លាំងអាមេរិក មិនឈរជើងនៅខាងក្នុងប្រទេសអ៊ីស្រាអែលទេ៕
អត្ថបទ៖ សុខ សុវណ្ណ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៧ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី