ព័ត៌មានអន្ដរជាតិ
កងរក្សាសន្តិភាព UN ម្នាក់ទៀត ត្រូវរបួសនៅ លីបង់
កងកម្លាំងបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ «Unifil» បញ្ជាក់ថា មានកងរក្សាសន្តិភាព UN ម្នាក់ទៀតហើយដែលត្រូវរបួសនៅភាគខាងត្បូងប្រទេសលីបង់ ដោយនេះក្លាយជាកងរក្សាសន្តិភាព UN ទី៥ ដែលត្រូវរបួស ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្របពេលជម្លោះអ៊ីស្រាអែល-ហេសបូឡា កំពុងឡើងកម្តៅ។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ទី១២ខែតុលាឆ្នាំ២០២៤, Unifil និយាយថា កងរក្សាសន្តិភាព បានរងរបួសគ្រាប់កាំភ្លើងនៅឯទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុង Naquora ភាគខាងត្បូងកាលពីយប់ថ្ងៃសុក្រ ចំពេលមានសកម្មភាពយោធាក្បែរនោះ។ ទោះបីជាយ៉ាងណាក៏ដោយ Unifil មិនដឹងច្បាស់ឡើយថាតើ គ្រាប់កាំភ្លើងនោះត្រូវបាញ់ដោយភាគីណា។
ពាក់ព័ន្ធបញ្ហានេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ការបាញ់ប្រហារទៅលើកងរក្សាសន្តិភាព នៅក្នុងប្រទេសលីបង់ បន្ទាប់ពីឧប្បត្តិហេតុជាបន្តបន្ទាប់។

កាលពីថ្ងៃសុក្រ កងរក្សាសន្តិភាព២នាក់ ក៏ត្រូវរបួសផងដែរ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតប៉មយាមរបស់ពួកគេ នាភាគខាងត្បូងប្រទេសលីបង់។
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres និងបណ្តាប្រទេសលោកខាងលិចបានថ្កោលទោសការវាយប្រហារនោះ ដោយ Unifil ហៅវាថាជា «ការបង្កហេតុយ៉ាងធ្ងន់ធ្ងរ» ហើយនិយាយថា សន្តិសុខរបស់បុគ្គលិក និងទ្រព្យសម្បត្តិរបស់ UN ត្រូវតែធានាឲ្យបាន។

សូមបញ្ជាក់ថា កងរក្សាសន្តិភាពប្រហែល ១០ ០០០នាក់ មកពី៥០ប្រទេស កំពុងឈរជើងនៅ លីបង់ រួមជាមួយបុគ្គលិកស៊ីវិលប្រហែល៨០០នាក់។
ចាប់តាំងពីឆ្នាំ១៩៧៨មក ពួកគេបានល្បាតតំបន់រវាងទន្លេ Litani និងព្រំដែនទទួលស្គាល់ដោយអង្គការសហប្រជាជាតិរវាងប្រទេសលីបង់និងអ៊ីស្រាអែល ដែលគេស្គាល់ថា «បន្ទាត់ខៀវ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កងរក្សាសន្តិភាព UN ២នាក់ រងរបួស ក្នុងពេលអ៊ីស្រាអែលវាយប្រហារហេសបូឡា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


