ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ «ផែនការជ័យជម្នះ» របស់អ៊ុយក្រែន ទាញឲ្យ NATO ប្រឈមមុខផ្ទាល់ជាមួយក្រុងមូស្គូ
បន្ទាប់ពីលោក Volodymyr Zelensky បានបង្ហាញពីផែនការជ័យជម្នះទៅកាន់សភាអ៊ុយក្រែន ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធបានធ្វើការថ្កោលទោស ហើយនិយាយថា មេដឹកនាំអ៊ុយក្រែនកំពុងព្យាយាមជំរុញឲ្យអង្គការណាតូធ្លាក់ចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយទីក្រុងមូស្គូ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មានថា ផែនការដែល លោក Zelensky បានបង្ហាញទៅកាន់សភារបស់លោក នឹងនាំឲ្យមានគ្រោះមហន្តរាយសម្រាប់ប្រជាជនអ៊ុយក្រែន។
លោកស្រី Zakharova បានរៀបរាប់ថា៖ «គាត់កំពុងជំរុញណាតូឲ្យមានជម្លោះដោយផ្ទាល់ជាមួយប្រទេសរបស់យើង» ដោយបន្ថែមថា លោក Zelensky មិនអាចពឹងផ្អែកលើដៃគូលោកខាងលិចរបស់ខ្លួនបានទេ។
លោកស្រីបន្តថា៖ «ខ្ញុំអាចប្រាប់លោក Zelensky យ៉ាងសាមញ្ញថា ប្រសិនបើគាត់មិនដឹង ដៃគូនៃរបបក្រុងកៀវបានបង្ហាញរួចហើយពីរបៀបដែលពួកគេឃើញអ៊ុយក្រែននៅក្នុងស្ថាបត្យកម្មសន្តិសុខគឺ ពួកគេឃើញអ៊ុយក្រែននៅក្នុងមឈូសមួយ ហើយពលរដ្ឋអ៊ុយក្រែនក៏នៅក្នុងផ្នូរផងដែរ»។
លោកស្រី Zakharova បានបញ្ជាក់ទៀតថា លោក Zelensky ដឹងយ៉ាងច្បាស់ណាស់នូវអ្វីដែលការអំពាវនាវរបស់លោកចំពោះអង្គការណាតូនឹងនាំឲ្យកើតមាននាថ្ងៃទៅមុខ។
លោកស្រី Zakharova ក៏បានរំលឹកពីការព្រមានរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែកញ្ញាថា លោកខាងលិចនឹងប្រយុទ្ធជាមួយក្រុងមូស្គូដោយផ្ទាល់ បើអនុញ្ញាតឲ្យអ៊ុយក្រែនវាយចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិច។
ចំណែកឯវិមានក្រឹមឡាំង បានប្រកាសថា វាលឿនពេកក្នុងការធ្វើអត្ថាធិប្បាយលម្អិតចំពោះផែនការរបស់លោក Zelensky ប៉ុន្តែទីក្រុងកៀវចាំបាច់ត្រូវ «ភ្ញាក់ខ្លួន» និងដឹងពីភាពឥតប្រយោជន៍នៃគោលនយោបាយដែលខ្លួនកំពុងអនុវត្ត។
រុស្ស៊ី បានចោទលោកខាងលិចជាយូរមកហើយថាបានកេងប្រវ័ញ្ច និងប្រើប្រាស់អ៊ុយក្រែន ដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងក្រុងមូស្គូ។ យ៉ាងណា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ បាននិយាយថា ពួកគេកំពុងជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងការដណ្តើមយកទឹកដីតាមបែបអាណានិគមដោយអយុត្តិធម៌ប៉ុណ្ណោះ៕
ដោយ៖ ឈាង
ចុចអាន៖ លោក Zelensky បង្ហាញផែនការសន្តិភាពទៅសភាអ៊ុយក្រែន ក្នុងនោះមានបង្កប់ ៥ចំណុចសំខាន់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


