ព័ត៌មានអន្ដរជាតិ
លោក Zelensky បង្ហាញផែនការសន្តិភាពទៅសភាអ៊ុយក្រែន ក្នុងនោះមានបង្កប់ ៥ចំណុចសំខាន់
ក្រោយរង់ចាំអស់រយៈពេលជាយូរ ពេលនេះប្រមុខដឹកនាំទីក្រុងកៀវ លោក Volodymyr Zelensky បានបង្ហាញផែនការជ័យជម្នះទៅកាន់សភាអ៊ុយក្រែនហើយ ដោយក្នុងនោះ មានបញ្ជាក់យ៉ាងច្បាស់អំពីចំណុចសំខាន់ចំនួន៥។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី១៧ខែតុលាឆ្នាំ២០២៤។

ស្របពេលជាមួយគ្នានោះ លោកបានថ្លែងថា មនុស្សមួយចំនួនបានមើលស្រាលពេលអ៊ុយក្រែននិយាយពីជ័យជម្នះ ប៉ុន្តែផែនការនេះនឹងជួយបញ្ចប់ជម្លោះ។ ផែនការនេះអាចអនុវត្តបាន ហើយវាអាស្រ័យលើដៃគូ។ វាមិនមែនអាស្រ័យលើរុស្ស៊ីទាំងស្រុងទេ ព្រោះទីក្រុងមូស្គូប្រហែលមិនចង់បានសន្តិភាពឡើយ។
៥ចំណុចសំខាន់នៅក្នុងផែនការរបស់លោក Zelensky នោះមានដូចជា៖
- អញ្ជើញអ៊ុយក្រែន ឲ្យចូលរួមជាមួយសម្ព័ន្ធយោធាណាតូ។
- ពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែនប្រឆាំងកងកម្លាំងរុស្ស៊ី ក្នុងនោះបូករួមទាំងត្រូវទទួលបានការអនុញ្ញាតពីសម្ព័ន្ធមិត្តឲ្យខ្លួនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ បាញ់លើទឹកដីរុស្ស៊ីនិងបន្តប្រតិបត្តិការយោធារបស់អ៊ុយក្រែននៅលើទឹកដីរុស្ស៊ី ដើម្បីចៀសវាងការបង្កើតតំបន់ទ្រនាប់នៅអ៊ុយក្រែនផងដែរ។
- ទប់ស្កាត់រុស្ស៊ីតាមរយៈការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រតែមិនមែនជានុយក្លេអ៊ែរ នៅលើដីអ៊ុយក្រែន។
- សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ត្រូវរួមគ្នាការពារធនធានធម្មជាតិដ៏សំខាន់របស់អ៊ុយក្រែន។
- នៅពេលសង្គ្រាមចប់ ត្រូវដាក់ទាហានអ៊ុយក្រែន ឲ្យឈរជើងជាមួយទាហានអាមេរិក នៅទូទាំងទ្វីបអឺរ៉ុប។
ឆ្លើយតបទៅផែនការសន្តិភាពរបស់លោក Zelensky ភ្លាមៗនោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានចេញសេចក្តីថ្លែងការណ៍ថា ផែនការនេះនឹងគ្មានទទួលបានផលអ្វីទេ ប៉ុន្តែផ្ទុយទៅវិញវានឹងគ្រាន់តែនាំសំណាងអាក្រក់ឲ្យអ៊ុយក្រែន ប៉ុណ្ណោះ។

ចំណែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏ឆ្លើយតបផងដែរ ដោយហៅផែនការនេះថា ជាផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការពង្រីកជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយសង្កត់ធ្ងន់ថា មធ្យោបាយតែមួយគត់ដើម្បីសម្រេចបានសន្តិភាពគឺ មេដឹកនាំអ៊ុយក្រែន ត្រូវភ្ញាក់ខ្លួន ហើយរកនឹកមើលពីមូលហេតុ សួរខ្លួនឯងថាហេតុអ្វីជម្លោះនេះផ្ទុះឡើង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


