ព័ត៌មានអន្ដរជាតិ
ត្រាំ សន្យាឈប់បញ្ជូនទ័ពអាមេរិក ទៅប្រយុទ្ធក្នុងសង្គ្រាមនៅបរទេស
ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងរដ្ឋ Pennsylvania ដែលជាទីតាំងដ៏សំខាន់សម្រាប់ការប្រមូលសំឡេងឆ្នោតកាលពីចុងសប្តាហ៍កន្លងទៅ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា នឹងឈប់បញ្ជូនកងទ័ពអាមេរិកទៅប្រយុទ្ធ និងស្លាប់ក្នុងប្រទេសផ្សេងទៀតហើយ។

ស្របពេលជាមួយគ្នានោះ លោក ត្រាំ បានអះអាងជាថ្មីថា មានតែលោកទេទើបអាចការពារជម្លោះសកលមិនឲ្យផ្ទុះឡើងបាន ចំណែកគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ កាម៉ាឡា ហារីស នឹងនាំអាមេរិកនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី៣ ជាក់ជាមិនខាន។
រម្លឹកទៅកាលពីសប្តាហ៍មុន លោក ត្រាំ បានគូសបញ្ជាក់នៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា «ប្រសិនបើលោកស្រី កាម៉ាឡា បានអាណត្តិ៤ឆ្នាំមែន នោះភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា នឹងឆាបឆេះ៤ទសវត្សរ៍ទៅខាងមុខទៀត ហើយកូនៗរបស់អ្នកនឹងចូលទៅក្នុងសង្រ្គាមនោះដែរ»។ ឆ្លើយតបបញ្ហានេះ លោកត្រាំធានាថា នឹងមិនបញ្ជូនទ័ពអាមេរិកប្រយុទ្ធនិងស្លាប់នៅក្នុងសង្រ្គាមបរទេសដ៏ល្ងង់ខ្លៅមិនចេះចប់នេះទេ។
ងាកទៅមើលពេលលោកត្រាំ ទទួលបានការតែងតាំងជាបេក្ខជនឈរឈ្មោះផ្លូវការរបស់គណបក្សសាធារណរដ្ឋកាលពីដើមឆ្នាំនេះបន្តិច លោក ត្រាំ ប្តេជ្ញាថានឹងបញ្ចប់រាល់វិបត្តិអន្តរជាតិដែលរដ្ឋបាលបច្ចុប្បន្នបង្កើតឡើង ជាពិសេសជម្លោះអ៊ុយក្រែន និងហ្គាហ្សាតែម្តង។
អតីតប្រធានាធិបតីរូបនេះ តែងអួតអាងថា នឹងបញ្ចប់ជម្លោះអ៊ុយក្រែនក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីជាប់ឆ្នោត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្លឹមសារលម្អិតនៃផែនការរបស់លោកនេះ នៅតែមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន ឆ្លើយតបទៅ ត្រាំ ដែលគំរាមទម្លាក់គ្រាប់បែកលើទីក្រុង មូស្គូ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


