ព័ត៌មានអន្ដរជាតិ
ពូទីន ឆ្លើយតបទៅ ត្រាំ ដែលគំរាមទម្លាក់គ្រាប់បែកលើទីក្រុង មូស្គូ
ឆ្លើយតបទៅអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលគំរាមទម្លាក់គ្រាប់បែកលើទីក្រុងមូស្គូ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់ក្រុមអ្នកកាសែត ក្នុងសន្និសីទសារព័ត៌មានក្រោយចប់កិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤ថា «អ្នកអាចគំរាមគេផ្សេងបាន តែបើគំរាមរុស្ស៊ីគឺគ្មានបានការទេ។ ការគំរាមនោះ មានតែធ្វើឲ្យរុស្ស៊ី រឹតតែក្លាហានប៉ុណ្ណោះ»។

ក្នុងបទសម្ភាសជាមួយកាសែត Wall Street Journal កាលពីថ្ងៃសុក្រសប្តាហ៍មុន អតីតប្រធានាធិបតីអាមេរិកនិងជាបេក្ខជនឈរឈ្មោះគណបក្សសាធារណរដ្ឋ អះអាងថា លោកប្រាប់ទៅមេដឹកនាំរុស្ស៊ី «ប្រសិនបើអ្នកបន្តវាយអ៊ុយក្រែន ខ្ញុំក៏នឹងវាយអ្នកឲ្យខ្លាំងដែរ។ ខ្ញុំនឹងវាយអ្នកចំកណ្តាលទីក្រុងមូស្គូតែម្តង។ ខ្ញុំមិនចង់ធ្វើទេព្រោះគិតថាយើងជាមិត្ត ប៉ុន្តែខ្ញុំគ្មានជម្រើសឡើយ»។
ប្រធានាធិបតីរុស្ស៊ីនិយាយថា ការលើកឡើងរបស់លោក ត្រាំ គឺគ្រាន់តែជាការប្រឹងឃោសនាក្នុងយុទ្ធនាការរកសំឡេងឆ្នោតប៉ុណ្ណោះ ហើយលោកក៏មិនចងចាំការសន្ទនាបែបនេះជាមួយលោក ត្រាំ ដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានោះ លោកពូទីន ឆ្លៀតលើកឡើងអំពីសន្យារបស់លោក ត្រាំ ដែលថា នឹងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយនិយាយថា ទីក្រុងមូស្គូ ស្វាគមន៍គំនិតផ្តួចផ្តើមទាំងអស់ ហើយត្រៀមខ្លួនចូលរួមកិច្ចចរចាសន្តិភាពជានិច្ច។
ក្នុងសន្និសីទកាសែតដដែលនោះ លោកពូទីន អះអាងថា គ្រប់ប្រទេសចង់ឲ្យជម្លោះអ៊ុយក្រែន ត្រូវដោះស្រាយដោយសន្តិវិធីនិងបញ្ចប់ឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក, ចិននិងប្រេស៊ីល សុទ្ធតែបានដាក់សំណើអំពីផែនការបញ្ចប់សង្គ្រាម ហើយប្រទេសជាសមាជិក BRICS ទាំងអស់ គាំទ្រសំណើនោះ ប៉ុន្តែជាច្រើនលើកច្រើនសារ ទីក្រុងកៀវ តែងបដិសេធ។
មួយលើកជាពីរលើក លោក ត្រាំ តែងអះអាងថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងមិនកើតឡើងឡើយ ប្រសិនបើលោកនៅកាន់តំណែងក្រោយឆ្នាំ២០២០នោះ ហើយថែមទាំងថា លោកនឹងរកវិធីបញ្ចប់សង្គ្រាមនេះក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បើជាប់ឆ្នោតវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន៖ គ្រប់គ្នាចង់ឲ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចប់ឆាប់ៗ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


