ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សម្រេចហាមឃាត់ទីភ្នាក់ងារជំនួយ UN លែងឲ្យធ្វើការលើដីរបស់ខ្លួន
នៅថ្ងៃអង្គារទី២៩ខែតុលាឆ្នាំ២០២៤ សភាអ៊ីស្រាអែល បានបោះឆ្នោតជាមួយសំឡេង៩២ទល់១០ អនុម័តច្បាប់ហាមឃាត់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNRWA លែងឲ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសអ៊ីស្រាអែល និងទីក្រុងហ្ស៊េរុយសាឡិមខាងកើតទៀតហើយ ប៉ុន្តែទុកពេលឲ្យបីខែទៀត ទើបចាប់ផ្តើមអនុវត្តជាផ្លូវការ។

លើសពីនេះ សូម្បីទំនាក់ទំនងរវាងក្រុមការងារ UNRWA និងមន្រ្តីអ៊ីស្រាអែល ក៏ត្រូវហាមឃាត់ផងដែរ ដូច្នេះមានន័យថា បុគ្គលិក UNRWA នឹងមិនមានអភ័យឯកសិទ្ធិស្របច្បាប់ទៀតទេនៅក្នុងប្រទេសអ៊ីស្រាអែល ហើយទីស្នាក់ការកណ្តាលរបស់ខ្លួននៅហ្ស៊េរុយសាឡិមខាងកើត ក៏នឹងត្រូវបិទទ្វារផងដែរ។
ទង្វើនេះត្រូវគេមើលឃើញច្បាស់ថា នឹងធ្វើឲ្យអង្គការនេះជួបឧបសគ្គក្នុងការចែកចាយជំនួយទៅកាន់ប្រជាជនដែលកំពុងរងទុក្ខវេទនានៅតំបន់ហ្គាហ្សានិង វេសប៊េង ព្រោះតាមធម្មតា អង្គការនេះតែងធ្វើកិច្ចសហប្រតិបត្តិការជាមួយយោធាអ៊ីស្រាអែល ដើម្បីចែកចាយជំនួយ។

ក្រោយការអនុម័តច្បាប់នេះ ក្រសួងក្រុងហ្ស៊េរុយសាឡិមរបស់អ៊ីស្រាអែល នឹងត្រូវទទួលភារកិច្ចជំនួស UNRWA ក្នុងការចែកចាយជំនួយដោយសហការណ៍ជាមួយបណ្តាភ្នាក់ងារដែល ផ្តល់មូលនិធិដោយឯករាជ្យ។
ជុំវិញរឿងនេះដែរ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu និយាយថា «បុគ្គលិក UNRWA ដែលចូលរួមក្នុងសកម្មភាពភេរវកម្ម ប្រឆាំងអ៊ីស្រាអែលត្រូវតែទទួលខុសត្រូវ។ យើងត្រៀមខ្លួនធ្វើការជាមួយដៃគូអន្តរជាតិដើម្បីធានាថា អ៊ីស្រាអែលនៅតែជួយសម្រួលដល់ជំនួយមនុស្សធម៌ចំពោះជនស៊ីវិលនៅតំបន់ហ្គាហ្សា តាមរបៀបដែលមិនគំរាមកំហែងដល់សន្តិសុខរបស់អ៊ីស្រាអែល»។

មួយលើកជាពីរលើក អ៊ីស្រាអែលតែងនិយាយថា បុគ្គលិក UNRWA បានឃុបឃិតជាមួយក្រុមហាម៉ាសនៅហ្គាហ្សាហើយអះអាងថា មានបុគ្គលិក១៩នាក់ បានចូលរួមក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
សូមបញ្ជាក់ថា UNRWA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩ ដើម្បីដោះស្រាយជាមួយជនភៀសខ្លួនប៉ាឡេស្ទីន ក្រោយការបង្កើតរដ្ឋអ៊ីស្រាអែលនិងសង្គ្រាមអារ៉ាប់។ យ៉ាងណា ទីក្រុងហ្ស៊េរុយសាឡិមខាងលិច បានចោទប្រកាន់អង្គការនេះ ថាបានជួយដល់ក្រុមហាម៉ាសនិងចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ UN៖ សង្គ្រាមប៉ះពាល់ដល់ស្ត្រី និងក្មេងស្រីជាង ៦០០លាននាក់កើនឡើង៥០%
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


