Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង ប្រកាស​ត្រៀម​កសាង​ភាព​ជា​ដៃគូ​សន្ដិសុខ​ដ៏​ល្អ​ឥត​ខ្ចោះ​ជាមួយ ដូណាល់ ត្រាំ

បានផុស

នៅ

ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​នឹង​រៀបចំ​បង្កើត​ភាព​ជា​ដៃគូ​​សន្ដិសុខ​ដ៏ «ល្អ​ឥត​ខ្ចោះ» ជាមួយ​រដ្ឋបាល​​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្មី។ នេះ​បើ​យោង​តាម​ការ​​ចុះ​ផ្សាយ​​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ជាន់​ខ្ពស់ក្រុង​សេអ៊ូល បាន​បង្ហើប​ថា លោក Yoon Suk Yeol ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ ត្រូវគេ​រំពឹង​ថា​នឹង​​​ទៅ​ជួប​ជាមួយ​លោក ដូណាល់ ត្រាំ ដែល​ទើប​ជាប់​ឆ្នោត​ នាប៉ុន្មាន​ថ្ងៃ​ខាង​មុខ បន្ទាប់​ពី​បក្ស​សាធារណរដ្ឋ​របស់​មេ​ដឹកនាំ​ទី​៤៧​​ថ្មី​​របស់​អាមេរិក​រូប​នេះ​​​បាន​យក​ឈ្នះ​ការ​បោះឆ្នោត​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​លើ​លោកស្រី កាម៉ាឡា ហារីស ដែល​​ជា​គូ​ប្រជែង​មក​ពី​បក្ស​ប្រជាធិបតេយ្យ។

​ទីក្រុងសេអ៊ូល គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដោយមានទាហានអាមេរិកប្រមាណ ២៨ ៥០០នាក់កំពុង​ឈរជើងនៅក្នុង​ទឹកដី​កូរ៉េខាងត្បូង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំង​កម្មវិធី​អាវុធ​នុយក្លេអែរ​​កូរ៉េខាងជើង។

សូម​បញ្ជាក់​ថា កាល​ពី​ខែ​​តុលា​កន្លង​ទៅ សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ​លើ​គម្រោង​បែងចែក​ថវិកា​​ចំពោះ​ការ​រក្សា​កង​កម្លាំង​អាមេរិក​នៅ​លើ​ទឹក​ដី​កូរ៉េ​ខាង​ត្បូង។ លោក ដូណាល់ ត្រាំ កាលពី​អាណត្តិ​កាន់​តំណែង​ដំបូង​​​របស់​លោក បាន​ចោទ​ប្រកាន់​កូរ៉េ​ខាង​ត្បូង​ថា​ពឹងផ្អែក​លើ​កម្លាំង​យោធា​អាមេរិក​ដោយ​ទទេ ហើយ​លោក​បាន​ទាមទារ​​ឲ្យ​​កូរ៉េ​ខាង​ត្បូង​ចំណាយ​ថវិកា​ ៥​ពាន់​លាន​ដុល្លារ​​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​ការ​ដាក់​ពង្រាយ​កង​កម្លាំង​អាមេរិក៕

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ គឺជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្ត ដែលឈ្នះឆ្នោតពីរអាណត្តិ ប៉ុន្តែមិនជាប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម