ព័ត៌មានអន្ដរជាតិ
លោក ត្រាំ តែងតាំងបុគ្គលដំបូងគេ ក្នុងរដ្ឋាភិបាលថ្មី, បង្កើតប្រវត្តិសាស្រ្តអាមេរិក
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី៨ខែវិច្ឆិកាឆ្នាំ២០២៤ បុគ្គលដំបូងគេត្រូវបានតែងតាំងក្នុងរដ្ឋាភិបាលជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក នោះគឺអ្នកស្រី Susie Wiles ដែលត្រូវជ្រើសរើសឲ្យចូលកាន់តំណែងជាអគ្គសេនាធិការសេតវិមាន សម្រាប់រដ្ឋបាលអាណត្តិទី២របស់លោក ដូណាល់ ត្រាំ។

លោក ត្រាំ និយាយថា អ្នកស្រី Susie Wiles គឺមនុស្សឆ្លាតនិងមានគំនិតច្នៃប្រតិដ្ឋ ហើយទទួលបានការកោតសរសើរនិងគោរពពីមនុស្សគ្រប់គ្នា។ Susie នឹងបន្តបំពេញការងារដោយមិនខ្លាចនឿយហត់ ដើម្បីធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត។ នេះពិតជាកិត្តិយសណាស់ដែលមាន Susie ធ្វើជាអគ្គសេនាធិការសេតវិមានស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក។
កើតនៅថ្ងៃទី១៤ខែឧសភាឆ្នាំ១៩៥៧ក្នុងរដ្ឋ New Jersey អ្នកស្រី Wiles អាយុ៦៧ឆ្នាំ គឺជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់និងជាប្រធានយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់អ្នកសាធារណរដ្ឋ ហើយអ្នកស្រីគឺជាបុគ្គលដ៏សំខាន់ នៅពីក្រោយជ័យជម្នះរបស់លោកត្រាំ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧។

អ្នកស្រី Wiles បានចាប់ផ្តើមអាជីពនយោបាយក្នុងឆ្នាំ១៩៧៩ ក្នុងនាមជាជំនួយការរបស់សមាជិកសភាគណបក្សសាធារណរដ្ឋ Jack Kemp។ មួយឆ្នាំក្រោយមក អ្នកស្រីបានចូលរួមក្នុងយុទ្ធនាការជួយលោក Ronald Reagan ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤០។
មកដល់ឆ្នាំ២០១០ អ្នកស្រីត្រូវទទួលបន្ទុកធ្វើយុទ្ធនាការរកសំឡេងគាំទ្រអភិបាលរដ្ឋ Florida របស់លោក Rick Scott និងជួយដល់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១២ របស់អតីតអភិបាលរដ្ឋ Utah លោក Jon Huntsman។
មកដល់ឆ្នាំ២០១៦និង២០២០ អ្នកស្រីបានក្លាយជាអ្នកយុទ្ធសាស្រ្តខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Florida ដោយបានគ្រប់គ្រងយុទ្ធនាការឃោសនារបស់លោក ត្រាំ នៅក្នុងរដ្ឋនេះ។
សូមបញ្ជាក់ថា ជារឿងធម្មតាដែលអគ្គសេនាធិការសេតវិមាន គឺជាមុខតំណែងដំបូងត្រូវបានប្រកាសដោយប្រធានាធិបតីជាប់ឆ្នោត ហើយទទួលខុសត្រូវក្នុងការត្រួតពិនិត្យគោលនយោបាយ និងប្រតិបត្តិការប្រចាំថ្ងៃរបស់សេតវិមាន។ តំណែងនេះ មិនចាំបាច់ទាមទារឲ្យមានឯកភាពពីព្រឹទ្ធសភាទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រឿងធំចំនួន៧ ដែលលោក ត្រាំ ត្រូវធ្វើ ពេលចូលកាន់តំណែងអាណត្តិថ្មី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ