ព័ត៌មានអន្ដរជាតិ
សង្គ្រាមកាន់តែធំ! រុស្ស៊ី បាញ់មីស៊ីលអន្តរទ្វីបវាយប្រហារអ៊ុយក្រែន ជាលើកដំបូង
កងកម្លាំងដែនអាកាសក្រុងកៀវ បានប្រាប់ថា រុស្ស៊ីបានបាញ់មីស៊ីលអន្តរទ្វីបមួយគ្រាប់ចេញពីតំបន់ Astrakhan វាយប្រហារអ៊ុយក្រែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ វាគឺជាលើកដំបូងហើយដែលក្រុងមូស្គូបានប្រើប្រាស់អាវុធធុនធ្ងន់បែបនេះ នៅក្នុងសង្គ្រាមដែលមានអាយុកាល៣៣ខែ។

អ៊ុយក្រែន បានឲ្យដឹងថា ការវាយប្រហាររុស្ស៊ីសំដៅលើសហគ្រាស និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៅក្នុងទីក្រុង Dnipro។ យ៉ាងណាមិញ អ៊ុយក្រែន មិនបានបញ្ជាក់ច្បាស់លាស់ពីប្រភេទនៃមីស៊ីលអន្តរទ្វីប និងទំហំខូចខាតពិតប្រាកដនោះទេ។
មីស៊ីលអន្តរទ្វីបរុស្ស៊ី អាចបាញ់ក្នុងរយៈចម្ងាយរាប់ពាន់គីឡូម៉ែត្រឯណោះ ហើយអ្វីដែលពិសេសគឺវាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរថែមទៀតផង។ យ៉ាងណា អាវុធប្រភេទនេះក៏អាចបំពាក់ក្បាលគ្រាប់ធម្មតាផងដែរ។
ក្រៅតែពីមីស៊ីលអន្តរទ្វីប កងកម្លាំងអាកាសអ៊ុយក្រែន បានអះអាងថា ខ្លួនក៏បានបាញ់ទម្លាក់មីស៊ីលគ្រូស Kh-101 ចំនួន៦គ្រាប់របស់រុស្ស៊ីដែរ នៅក្នុងការវាយប្រហារថ្ងៃនេះ។
សូមបញ្ជាក់ថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែន បានប្រើគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក និងអង់គ្លេស ផ្លោងចូលក្នុងទឹកដីរុស្ស៊ី បន្ទាប់ពីការបើកភ្លើងខៀវពីបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តទាំងនោះ។
រុស្ស៊ី កន្លងមកធ្លាប់បានព្រមានរួចមកហើយថា បើអ៊ុយក្រែនហ៊ានប្រើអាវុធលោកខាងលិចវាយចូលជ្រៅក្នុងដីរុស្ស៊ី នោះខ្លួននឹងមើលឃើញពីការកើនឡើងកម្ដៅនៃភ្លើងសង្គ្រាមដ៏ធំជាក់ជាមិនខាន៕
ដោយ៖ ឈាង
ចុចអាន៖ កាន់តែក្តៅ! ថ្ងៃមុនបាញ់ ATACMS, ឥឡូវ អ៊ុយក្រែន បាញ់ Storm Shadow ចូលដីរុស្ស៊ី ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


