ព័ត៌មានអន្ដរជាតិ
កាន់តែក្តៅ! ថ្ងៃមុនបាញ់ ATACMS, ឥឡូវ អ៊ុយក្រែន បាញ់ Storm Shadow ចូលដីរុស្ស៊ី ថែមទៀត
ស្ថានការណ៍រឹតតែតានតឹង ដោយអ៊ុយក្រែន បានបាញ់មីស៊ីល Storm Shadow របស់អង់គ្លេស លើគោលដៅនៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូង ដែលការវាយប្រហារនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងទ័ពរបស់លោក ហ្សេលេនស្គី បាញ់មីស៊ីល ATACMS ផ្គត់ផ្គង់ដោយអាមេរិក ចូលដីរុស្ស៊ី ធ្វើឲ្យលោក ពូទីន ក្តៅស្លឹកត្រចៀករួចមកហើយ។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី២០ខែវិច្ឆិកាឆ្នាំ២០២៤, មីស៊ីលបាញ់ដោយអ៊ុយក្រែន គឺបានវាយប្រហារតំបន់ Kursk និង Krasnodar ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីជនស៊ីលរងគ្រោះនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងនេះ ទីក្រុងឡុងដ៍ មិនទាន់ចេញមុខបញ្ជាក់ឬបដិសេធឡើយ ប៉ុន្តែមានដំណឹងថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស John Healey បានពិភាក្សាជាមួយសមភាគីអ៊ុយក្រែន កាលពីរាត្រីថ្ងៃអង្គារ។
មីស៊ីល Storm Shadow ត្រូវគេដឹងថា ជាអាវុធដែលមានសមត្ថភាពបាញ់ជ្រៀតចូលទៅក្នុងលេណដ្ឋាន និងឃ្លាំងគ្រាប់ ដូចអាវុធមួយចំនួនដែលរុស្ស៊ីប្រើក្នុងសង្គ្រាមអ៊ុយក្រែនដែរ។

ការវាយប្រហារថ្មីនេះ កើតឡើងចំពេលស្ថានការណ៍កំពុងក្តៅគគុក បន្ទាប់ពីអ៊ុយក្រែន បាញ់មីស៊ីល ATACMS របស់អាមេរិក ចូលក្នុងដីរុស្ស៊ី ជាហេតុនាំឲ្យទីក្រុងមូស្គូ គំរាមសងសឹក។
ការដែលអ៊ុយក្រែន ហ៊ានបាញ់មីស៊ីលរបស់លោកខាងលិចចូលក្នុងដីរុស្ស៊ី គឺដោយសារមានការបើកភ្លើងខៀវនិងធានាអះអាងពីសំណាក់មេដឹកនាំប្រទេសជាមហាអំណាច ដែលសម្រេចចិត្តបែបនេះ ធ្វើឲ្យវិមានក្រឹមឡាំងរិះគន់កប់ៗមាត់ ហើយអ្នកខ្លះភ័យខ្លាចសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចផ្ទុះរាលដាលឈានដល់ការកើតសង្គ្រាមលោកលើកទី៣ទៀតផង។
ទីក្រុងមូស្គូតែងព្រមានថា ការវាយប្រហារដោយអាវុធលោកខាងលិច ចូលជ្រៅក្នុងទឹកដីរុស្ស៊ី នឹងត្រូវបានចាត់ទុកថា ជាសង្គ្រាមដោយផ្ទាល់រវាងអង្គការណាតូនិងប្រទេសរុស្ស៊ី ខណៈថ្មីៗនេះ លោកពូទីន បានកែប្រែលក្ខខណ្ឌបាញ់នុយក្លេអ៊ែររួចទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ីជាលើកដំបូង ខណៈរុស្ស៊ី គំរាមសងសឹក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


