ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់បានអតីតទ័ពអង់គ្លេស ដែលស៊ីឈ្នួលប្រយុទ្ធឲ្យអ៊ុយក្រែន
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី២៥ខែវិច្ឆិកាឆ្នាំ២០២៥, រុស្ស៊ីចាប់បានជនជាតិអង់គ្លេសម្នាក់ ដែលជាទាហានស៊ីឈ្មួលចូលប្រយុទ្ធឲ្យអ៊ុយក្រែននៅតំបន់សមរភូមិ Kursk របស់រុស្ស៊ី។

បុរសម្នាក់នេះមានឈ្មោះ James Scott Rhys Anderson វ័យ២២ឆ្នាំ ធ្លាប់បម្រើការនៅក្នុងកងទ័ពអង់គ្លេសពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៣។
ក្នុងវីដេអូសួរចម្លើយដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោក Anderson សារភាពថា ដោយសារបញ្ហាហិរញ្ញវត្ថុ គាត់ក៏សម្រេចចិត្តចូលរួមជាមួយកងពលអន្តរជាតិអ៊ុយក្រែន ដែលជាអង្គភាពយោធាបង្កើតឡើងដោយអ្នកស្ម័គ្រចិត្តបរទេស បន្ទាប់ពីគាត់បាត់បង់ការងារនិងមើលព័ត៌មានអំពីសង្គ្រាមនៅអ៊ុយក្រែន។
គាត់និយាយថា មុនចូលអ៊ុយក្រែន គាត់បានហោះចេញពីទីក្រុង Luton នៃប្រទេសអង់គ្លេស ទៅទីក្រុង Krakow នៃប្រទេសប៉ូឡូញសិន រួចទើបធ្វើដំណើរតាមរថយន្តក្រុងទៅកាន់តំបន់ Medyka នៅព្រំដែនអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិអង់គ្លេស បានបដិសេធធ្វើអត្ថាធិប្បាយលើការចាប់ខ្លួនអតីតទាហានរូបនេះ ខណៈក្រសួងការបរទេសនិយាយថា ខ្លួនកំពុងគាំទ្រដល់ក្រុមគ្រួសាររបស់បុរសជនជាតិអង់គ្លេស បន្ទាប់ពីមានរបាយការណ៍អំពីការឃុំខ្លួនគាត់។
សូមបញ្ជាក់ថា អ៊ុយក្រែនបានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយចូលក្នុងតំបន់ Kursk នៅថ្ងៃទី ៦ ខែសីហា ដោយបុកឆ្ពោះទៅមុខចម្ងាយ២៩គីឡូម៉ែត្រ និងបានគ្រប់គ្រងលើទឹកដីរុស្ស៊ីប្រមាណ ១០០០ គីឡូម៉ែត្រការ៉េ។
យ៉ាងណា រុស្ស៊ីក៏បញ្ជូនទ័ពប្រហែល ៥០ ០០០ នាក់ទៅកាន់តំបន់នោះដែរ ហើយបានដណ្តើមយកទឹកដីមកវិញ ក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន៖ ទាហានកូរ៉េខាងជើង ស្លាប់៥០០នាក់ ពេលក្រុងកៀវប្រើមីស៊ីលអង់គ្លេសបាញ់រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


