ព័ត៌មានអន្ដរជាតិ
អង់គ្លេស ព្រមានណាតូ មិនត្រូវមើលស្រាលការវាយប្រហារតាមអ៊ីនធឺណិតរបស់រុស្ស៊ីទេ
ទីក្រុងមូស្គូ ត្រៀមបើកការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងសម្ព័ន្ធមិត្តណាតូ ដែលអាចធ្វើឲ្យមនុស្សរាប់លាននាក់គ្មានថាមពលប្រើប្រាស់។ នេះបើយោងតាមរដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស លោក Pat McFadden កាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៤។

លោក McFadden បានប្រាប់ថា នៅក្នុងវិស័យបច្ចេកវិទ្យាអ៊ីនអឺណិត រុស្ស៊ីគឺជាប្រទេសមួយដែលមានការឈ្លានពានខ្លាំង និងព្រហើន។ មន្ត្រីជាន់ខ្ពស់អង់គ្លេសរូបនេះ បានបន្តថា នៅក្នុងសន្និសីទសន្តិសុខតាមអ៊ីនធឺណិតរបស់អង្គការណាតូ នៅទីក្រុងឡុងដ៍នាថ្ងៃចន្ទនេះ លោកនឹងប្រាប់ប្រទេសជាសមាជិក ថាមិនត្រូវមើលស្រាលការគំរាមកំហែងតាមអ៊ីនធឺណិតពីរុស្ស៊ីបាននោះទេ។
ការលើកឡើងនេះ បានកើតឡើងនៅពេលដែលភាពតានតឹងរវាងណាតូ និងរុស្ស៊ី ឡើងដល់កម្រិតខ្ពស់ថ្មី។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីសប្តាហ៍មុន បានព្រមានថា សង្រ្គាមនៅអ៊ុយក្រែន បានឈានដល់ជាសង្គ្រាមសកល បន្ទាប់ពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបារាំង បានអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅជ្រៅនៅក្នុងប្រទេសរុស្ស៊ី។
លោក McFadden បាននិយាយថា នោះមានន័យថា ទីក្រុងមូស្គូឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការវាយប្រហារ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធជាតិដ៏សំខាន់របស់ណាតូ រួមទាំងបណ្តាញអគ្គិសនី ដែលអាចបង្អាក់ភ្លើងប្រើប្រាស់សម្រាប់មនុស្សរាប់លាននាក់។
លោក McFadden បានបន្ថែមថា ក្រុមបក្សសម្ព័ន្ធរដ្ឋរបស់រុស្ស៊ី រួមទាំង «កងទ័ពក្រៅផ្លូវការនៃឧក្រិដ្ឋជនតាមអ៊ីនធឺណិត និងក្រុមអ្នកលួចស្តាប់» បានបង្កើនការវាយប្រហាររបស់ពួកគេ កាលពីឆ្នាំមុន ហើយក្រុមទាំងនោះបានវាយប្រហារតាមអ៊ីនធឺណិតយ៉ាងហោចណាស់ចំនួន៩លើកផ្សេងគ្នាប្រឆាំងនឹងប្រទេសណាតូ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


