ព័ត៌មានអន្ដរជាតិ
ការចំណាយលើវិស័យការពារជាតិរុស្ស៊ី កើនឡើងខ្លាំង ស្មើនឹង១ភាគ៣នៃថវិកាជាតិ
លោក វ៉្លាឌឺមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអនុម័តលើកញ្ចប់ថវិកាការពារជាតិចំនួន ១២៦ពាន់លានដុល្លារ ដែលស្មើនឹង ៣២,៥% នៃការចំណាយទាំងអស់របស់រដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៥ខាងមុខ។ វាជាតួលេខកំណត់ត្រាថ្មីមិនធ្លាប់មានសម្រាប់វិស័យការពារជាតិរុស្ស៊ី នៅក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា ក្រោយផ្ទុះសង្គ្រាមជាមួយអ៊ុយក្រែន នៅក្នុងខែកុម្ភៈឆ្នាំ២០២២។

ថវិកាការពារជាតិឆ្នាំ២០២៥របស់រុស្ស៊ី គឺច្រើនជាងឆ្នាំ២០២៤ ចំនួន ២៨ពាន់លានដុល្លារ ខណៈបច្ចុប្បន្ន បញ្ហាប្រឈមនៃសេដ្ឋកិច្ច និងប្រជាជនកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ អតិផរណានៅរុស្ស៊ី បានកើនឡើងខ្ពស់ ហើយក្រុមហ៊ុនជាច្រើនកំពុងមានកង្វះខាតបុគ្គលិក។ ដើម្បីគ្រប់គ្រងស្ថានការណ៍ដ៏អាក្រក់នេះ ធនាគារកណ្ដាលរុស្ស៊ី បានដំឡើងការប្រាក់ដល់ ២១% កាលពីខែតុលា ដែលជាការប្រាក់ខ្ពស់បំផុតមួយនៅក្នុងរយៈពេលជាច្រើនសិបឆ្នាំមកនេះ។
សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន គឺជាជម្លោះប្រដាប់អាវុធធំជាងគេនៅអឺរ៉ុប គិតចាប់តាំងពីចប់សង្គ្រាមលោកលើកទី២។ ភាគីទាំងពីរនៃសង្គ្រាមអាយុកាលជិត៣ឆ្នាំនេះ សុទ្ធតែរងផលប៉ះពាល់លើធនធានរៀងៗខ្លួនរបស់ពួកគេ។
យ៉ាងណាមិញ ខុសពីរុស្ស៊ី អ៊ុយក្រែនបានទទួលការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិចក្នុងចំនួនទឹកប្រាក់រាប់ពាន់លានដុល្លារ។ តួយ៉ាង ដូចកាលពីថ្ងៃចន្ទ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានប្រកាសពីកញ្ចប់ជំនួយយោធា ៦៨៤លានដុល្លារសម្រាប់អ៊ុយក្រែន។
លោក Scholz បាននិយាយថា នៅឆ្នាំ២០២៥ អាល្លឺម៉ង់ នឹងដឹកខែលការពារអាកាស រួមទាំងប្រព័ន្ធមីស៊ីល Patriot ផលិតនៅអាមេរិក ឲ្យរដ្ឋាភិបាលក្រុងកៀវ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


