ព័ត៌មានអន្ដរជាតិ
ស្ត្រីវៀតណាម ដែលសម្រាលកូន២នាក់ មុនអាយុ៣៥ឆ្នាំ ទទួលបានប្រាក់ឧបត្ថម្ភ១២០ដុល្លារ
គោលនយោបាយថ្មីរបស់ទីក្រុងហូជីមិញ នឹងមានការផ្តល់ជូនប្រាក់ឧបត្ថម្ភចំនួន ៣លានដុង ស្មើនឹងជាង ១១៨ដុល្លារ ដល់ស្ត្រីដែលមានកូន២នាក់មុនអាយុ៣៥ឆ្នាំ ក្នុងគោលបំណងដោះស្រាយបញ្ហាអត្រាកំណើតទាបរបស់ទីក្រុង និងបញ្ហាកំណើនប្រជាជនយឺត។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ក្រុងហូជីមិញ ក៏នឹងផ្តល់ប្រាក់ចំនួន ២លានដុងសម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកទើបកើត ដែលមកពីគ្រួសារក្រីក្រ អ្នកទទួលការគាំពារសង្គម ឬអ្នកដែលរស់នៅលើកោះ។
គោលនយោបាយនេះ ធ្វើឡើងនៅពេលដែលទីក្រុងហូជីមិញកំពុងប្រឈមនឹងបញ្ហាអត្រាមានកូនរបស់ស្ត្រីធ្លាក់ចុះទាប ដោយក្នុងស្ត្រីម្នាក់ អាត្រាមានកូនមានត្រឹមតែ ១,៣២នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២៣ ដែលទាបជាងអត្រាជំនួស ២,១នាក់ក្នុងស្ត្រីម្នាក់។
ហូជីមិញ គឺជាតំបន់មួយក្នុងចំណោមតំបន់ចំនួន២១នៃប្រទេសវៀតណាម ដែលមានអត្រាកំណើតទាប ជាមួយនឹងកំណើនប្រជាជនតាមបែបធម្មជាតិត្រឹមតែ ០,៧៣% ក្នុងឆ្នាំ២០២៣។ អាជ្ញាធរទីក្រុង ព្រមានថា អត្រាមានកូនទាបដែលអូសបន្លាយយូរ អាចនាំឲ្យកើតមានបញ្ហាជាច្រើនដូចជា ការកើនឡើងយ៉ាងឆាប់រហ័សនៃមនុស្សវ័យជរា កង្វះខាតកម្លាំងពលកម្ម និងបញ្ហាប្រឈមផ្នែកសុខុមាលភាពសង្គម។
ខេត្តភាគខាងត្បូងផ្សេងទៀតរបស់វៀតណាម ដូចជា Hau Giang, Kien Giang និង Bac Lieu បានអនុវត្តគោលនយោបាយផ្តល់រង្វាន់ស្រដៀងគ្នានេះដែរ ជាមួយនឹងការគាំទ្រចន្លោះពី ១លាន ទៅ ១,៥លានដុងសម្រាប់ស្ត្រីម្នាក់។
ទីក្រុងហូជីមិញ ក៏មានគម្រោងលុបចោលគោលនយោបាយហួសសម័យមួយចំនួនផងដែរ ដូចជា ការលើកទឹកចិត្តសម្រាប់សហគមន៍ដែលគ្មានកូនទីបី និងនីតិវិធីក្រៀវ ជាដើម៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


