ព័ត៌មានអន្ដរជាតិ
ដំរីព្រៃរាប់សិបក្បាលងាប់ព្រោះឆក់ខ្សែភ្លើងតាមរបងដីឯកជននៅស្រីលង្កា
រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ ដំរីព្រៃប្រហែល៥០ក្បាលបានឆក់ងាប់ដោយសាររបងអគ្គិសនីឬខ្សែភ្លើងដែលត្រូវបានបំពាក់នៅតាមរបងដីឯកជន ក្នុងជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ទោះបីជាអាជ្ញាធរប្រឹងទប់ស្កាត់មិនឲ្យធ្វើបែបនេះក៏ដោយ។
ក្រុមប្រឹក្សាអគ្គិសនី Ceylon (CEB) បាននិយាយថា ដំរីព្រៃដែលជានិមិត្តរូបនៃជីវចម្រុះរបស់ប្រទេសដែនកោះនៅអាស៊ីខាងត្បូងនេះ កំពុងស្ថិតនៅក្រោមការគំរាមកំហែងសកាន់តែធ្ងន់ធ្ងរនៃការផុតពូជដោយសារតែសកម្មភាពរបស់មនុស្ស។ CEB បានចាត់វិធានការសមស្របជាច្រើនទាក់ទងនឹងទង្វើខុសច្បាប់នេះក្នុងពេលកន្លងមក ហើយវារំពឹងថានឹងមានការគាំទ្រជាសាធារណៈដើម្បីការពារដំរីព្រៃ។
នាយកដ្ឋានអភិរក្សសត្វព្រៃនៃប្រទេសស្រីលង្កា បានឲ្យដឹងថា នៅឆ្នាំ២០២៣ ការឆក់អគ្គិសនីបានឆក់យកជីវិតដំរីព្រៃចំនួន៧២ក្បាលនៅប្រទេសស្រីលង្កា ដែលកើនឡើងពីការស្លាប់ចំនួន៥០ក្បាលដែលត្រូវបានរាយការណ៍ក្នុងឆ្នាំ ២០២២។ យោងតាមនាយកដ្ឋាននេះ ការសាងសង់របងអគ្គិសនីឯកជននៅតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះរវាងមនុស្សនិងសត្វដំរី បានបណ្តាលឲ្យដំរីងាប់បែបនេះជារឿយៗ។
នាយកដ្ឋានបានសម្រេចចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះការដាក់របងអគ្គិសនី និងអន្ទាក់ដើម្បីសម្លាប់ដំរីព្រៃ ហើយនឹងចាត់វិធានការប្រឆាំងនឹងការដំឡើងរបងអគ្គិសនីដែលមិនមានស្តង់ដារ។
ដំរីសរុបចំនួន៤០០ក្បាលបានងាប់នៅក្នុងប្រទេសស្រីលង្កាក្នុងឆ្នាំ២០២៣ ហើយប្រហែលពាក់កណ្តាលនៃការបាត់បង់ជីវិតនេះបានកើតឡើងដោយសារតែជម្លោះមនុស្សនិងសត្វដំរី។ ប្រទេសស្រីលង្កាក៏បានប្រកាសថាខ្លួននឹងដាក់ពង្រាយមន្ត្រីអភិវឌ្ឍន៍ចំនួន៤៥០០នាក់ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងអភិរក្សសត្វដំរី។
យោងតាមក្រសួងបរិស្ថានរបស់ប្រទេសស្រីលង្កា ចំនួននៃការងាប់សត្វដំរីបានធ្លាក់ចុះ៥០ភាគរយមកទល់ពេលនេះក្នុងឆ្នាំនេះ បើធៀបនឹងរយៈពេលដែលត្រូវគ្នាកាលពីឆ្នាំមុន។ ក្រសួងបានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារជម្លោះជាមួយដំរីព្រៃបានធ្លាក់ចុះ២០ភាគរយក្នុងរយៈពេលដូចគ្នានេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


