ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន៖ ទាហានកូរ៉េខាងជើង មានបទពិសោធន៍តិច មិនទាន់ជះឥទ្ធិពលធំដុំទេ
លោក Yevgen Yerin អ្នកនាំពាក្យទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន បាននិយាយថា វត្តមានទាហានកូរ៉េខាងជើងនៅក្នុងតំបន់ Kursk របស់រុស្ស៊ី មិនទាន់មានផលប៉ះពាល់ខ្លាំងដល់ដំណើរការប្រយុទ្ធនោះទេ។

លោក Yerin បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃទី២៤ធ្នូថា៖ «ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងការប្រយុទ្ធគ្នាមិនមានផលប៉ះពាល់ខ្លាំងដល់ស្ថានភាពនោះទេ។ វាមិនមែនជាចំនួនតួលេខដ៏គួរឲ្យកត់សម្គាល់ឡើយ»។
លោកបានបន្ថែមថា ទាហានកូរ៉េខាងជើងមានបទពិសោធន៍តិចតួចក្នុងសង្គ្រាមទំនើប ជាពិសេសជាមួយយន្តហោះគ្មានមនុស្សបើក ហើយប្រើប្រាស់យុទ្ធសាស្ត្រដែលមានលក្ខណៈហួសសម័យកាលដូចទៅនឹងសម័យសង្គ្រាមលោកលើកទីពីរ។
យ៉ាងណា លោក Yerin បានបន្តថា៖ «ប៉ុន្តែពួកគេក៏កំពុងរៀនសូត្រផងដែរ។ ហើយយើងមិនអាចមើលស្រាលសត្រូវបានទេ។ ហើយយើងអាចមើលឃើញថា ពួកគេកំពុងយករឿងមួយចំនួនទៅអនុវត្តក្នុងសកម្មភាពរបស់ពួកគេរួចហើយ»។
សូមបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងកាលពីថ្ងៃចន្ទថា ទាហានកូរ៉េខាងជើងជិត ៣ ០០០នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងសង្គ្រាម។
ប៉ុន្តែកូរ៉េខាងត្បូងវិញ បានរាយការណ៍ថា ទាហានកូរ៉េខាងជើង មានត្រឹម ១ ១០០នាក់ប៉ុណ្ណោះ ដែលត្រូវបានសម្លាប់ ឬរងរបួស ហើយបាននិយាយថា កូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំបញ្ជូនអង្គភាពថ្មី និងដ្រូនបន្ថែមទៀតទៅជួយរុស្ស៊ី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


