Connect with us

ព័ត៌មានអន្ដរជាតិ

កងកម្លាំង​ស៊ីរី ១៤​នាក់​បាន​ស្លាប់ ក្រោម​ការ​វាយ​ឆ្មក់​របស់​ក្រុម​អ្នក​ស្មោះត្រង់​នឹង​លោក Assad

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​របស់ BBC នៅ​ថ្ងៃ​ទី​២៦​ធ្នូ​២០២៤ ក្រុម​ប្រដាប់​អាវុធ​ដែល​ស្មោះត្រង់​នឹង​អតីត​ប្រធានាធិបតី​ស៊ីរី Bashar al-Assad បាន​ធ្វើ​​ការ​លួចវាយ​ឆ្មក់​បុគ្គលិក​ក្រសួង​មហាផ្ទៃ​នៃ​រដ្ឋាភិបាល​​ថ្មី ដោយ​ក្នុង​នោះ​មាន​​មនុស្ស​ស្លាប់​ចំនួន ១៤​នាក់។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ស៊ីរី បាន​និយាយថា ការប្រយុទ្ធគ្នាបានកើតឡើងនៅជិតកំពង់ផែ​មេឌីទែរ៉ាណេ​ក្នុង​ទីក្រុង Tartous កាលពីថ្ងៃអង្គារ​ទី​២៤​​ធ្នូ ​​ខណៈ​កង​កម្លាំង​​រដ្ឋាភិ​បាល​​បានព្យាយាមចាប់ខ្លួនអតីតមន្ត្រីម្នាក់ពាក់ព័ន្ធនឹងតួនាទីរបស់គាត់នៅឯពន្ធនាគារ Saydnaya នៅជិតរដ្ឋធានី​ដាម៉ាស។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មីរបស់ប្រទេសស៊ីរី លោក Mohammed Abdel Rahman បាន​​បង្ហោះ​សារមួយនៅលើ​បណ្ដាញ​សង្គម​តេឡេក្រាម​ថា មន្រ្តីប៉ូលិសចំនួន ១០នាក់​ផ្សេង​ទៀត​ក៏បានរងរបួសផងដែរ ហើយ​លោក​​​​បាន​ហៅ​ក្រុម​វាយ​ឆ្មក់​នេះ​​ថា​ជា «សំណល់» នៃរដ្ឋាភិបាល Assad។ រដ្ឋមន្ត្រីរូបនេះ បានប្តេជ្ញាថានឹងដាក់ទណ្ឌកម្មជនណាដែលហ៊ាន «បំផ្លាញសន្តិសុខរបស់ស៊ីរី ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋរបស់ខ្លួន»។

ការ​វាយ​ប្រហារ​នេះ បានកើតឡើង​ស្រប​ពេល​ដែល​នៅ​ស៊ីរី​កំពុង​មានបាតុកម្ម និងបម្រាមគោចរ​ពេល​យប់​នៅកន្លែង​​​មួយ​ចំនួន ដែលជាសញ្ញា​រីករាលដាល​នៃភាពចលាចល​ចាប់តាំងពី​​ការ​ផ្ដួល​រំលំ​​របប​លោក Assad ជាងពីរសប្តាហ៍មុន។ បច្ចុប្បន្ន លោក Assad និង​ក្រុម​គ្រួសារ​ កំពុង​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម