ព័ត៌មានអន្ដរជាតិ
២០២៤ ជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្ររបស់ចិន
ទីភ្នាក់ងារអាកាសធាតុរបស់ចិន បានឲ្យដឹងថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រារបស់ប្រទេសចិន ខណៈពិភពលោកជួបប្រទះនឹងការកើនឡើងនៃអាកាសធាតុសំខាន់ៗមិនធ្លាប់មាន ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

ប្រទេសចិនគឺជាប្រទេសនាំមុខគេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលអ្នកវិទ្យាសាស្ត្រនិយាយថាកំពុងជំរុញឱ្យមានការឡើងកំដៅផែនដី ទោះបីជាទីក្រុងប៉េកាំងបានសន្យាថាការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតនឹងធ្លាក់មកនៅកម្រិតសូន្យនៅឆ្នាំ២០៦០ក៏ដោយ។
ក្រសួងឧតុនិយមចិន បាននិយាយនៅលើគេហទំព័រព័ត៌មានរបស់ខ្លួនកាលពីយប់ថ្ងៃពុធថា សីតុណ្ហភាពជាតិជាមធ្យមសម្រាប់ឆ្នាំ២០២៤ គឺ ១០.៩២ អង្សាសេ ខ្ពស់ជាងមធ្យមភាគ ១.០៣ ដែលជាឆ្នាំក្តៅបំផុតចាប់តាំងពីការចាប់ផ្តើមធ្វើកំណត់ត្រាក្នុងឆ្នាំ ១៩៦១។ ក្រសួងនេះថាឆ្នាំក្តៅបំផុតទាំងបួនដែលមិនធ្លាប់មានគឺជាឆ្នាំចុងក្រោយនេះ ជាមួយនឹងឆ្នាំក្តៅបំផុតទាំងដប់ចាប់តាំងពីឆ្នាំ១៩៦១ កើតឡើងនៅក្នុងសតវត្សទី២១នេះ។
ប្រទេសចិនបានចូលក្នុងខែក្តៅបំផុតក្នុងឆ្នាំនេះរួចហើយក្នុងប្រវត្តិសាស្ត្រសង្កេតកាលពីខែកក្កដា ព្រមទាំងខែសីហាដែលក្តៅបំផុត និងរដូវស្លឹកឈើជ្រុះដែលក្តៅបំផុតក្នុងកំណត់ត្រា។ អង្គការសហប្រជាជាតិបាននិយាយថាឆ្នាំ ២០២៤ ត្រូវបានកំណត់ថាជាឆ្នាំក្តៅបំផុតដែលមិនធ្លាប់មាននៅទូទាំងពិភពលោក។
ការឡើងកំដៅផែនដី ដែលជុំរុញដោយការដុតឥន្ធនៈហ្វូស៊ីល មិនមែនគ្រាន់តែជាការកើនឡើងនៃសីតុណ្ហភាពប៉ុណ្ណោះទេ ប៉ុន្តែឥទ្ធិពលគ្រោះថ្នាក់នៃកំដៅបន្ថែមទាំងនៅក្នុងបរិយាកាស និងសមុទ្រ។ ខ្យល់ក្តៅអាចផ្ទុកចំហាយទឹកបានកាន់តែច្រើន ហើយមហាសមុទ្រដែលកាន់តែក្តៅមានន័យថាហួតកាន់តែខ្លាំង ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងព្យុះ។ ផលប៉ះពាល់មានលក្ខណៈទ្រង់ទ្រាយធំបានធ្វើឲ្យមានការ ស្លាប់ និងចំណាយកាន់តែខ្លាំងឡើង បំផ្លាញទ្រព្យសម្បត្តិ និងបំផ្លាញដំណាំ។

ពាក់ព័ន្ធនឹងបញ្ហាកម្ដៅនេះ នៅក្នុងប្រទេសចិន មនុស្សរាប់សិបនាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញក្នុងអំឡុងពេលទឹកជំនន់នៅជុំវិញប្រទេសកាលពីឆ្នាំមុន។ កាលពីខែឧសភា ផ្លូវហាយវ៉េមួយនៅភាគខាងត្បូងប្រទេសចិនបានបាក់ស្រុតបន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ បានសម្លាប់មនុស្ស ៤៨នាក់។
អ្នកស្រុកនៃទីក្រុង Guangzhou ភាគខាងត្បូងបានជួបប្រទះនឹងការបំបែកកំណត់ត្រារដូវក្តៅដ៏វែងមួយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថាមាន ២៤០ ថ្ងៃដែលសីតុណ្ហភាពជាមធ្យមគឺលើសពី ២២អង្សសេ បំបែកកំណត់ត្រា ២៣៤ថ្ងៃក្នុងឆ្នាំ ១៩៩៤។ ចំណែកនៅ Sichuan, Chongqing និងតំបន់កណ្តាលទន្លេ Yangtze បានទទួលរងកំដៅខ្លាំង និងគ្រោះរាំងស្ងួតនៅដើមរដូវស្លឹកឈើជ្រុះ។
លើសពីននេះនៅទូទាំងពិភពលោក ឆ្នាំ ២០២៤ក៏មានទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសអេស៉្បាញ និងកេនយ៉ា ព្យុះសាហាវៗជាច្រើននៅសហរដ្ឋអាមេរិក និងហ្វីលីពីន និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងភ្លើងឆេះព្រៃនៅទូទាំងអាមេរិកខាងត្បូងផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


