ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ក្លាយជាសមាជិក BRICS ពេញសិទ្ធិហើយ
ក្នុងនាមជាប្រទេសមានប្រជាជនច្រើនលំដាប់ទី៤លើពិភពលោក, នៅទីបំផុតឥណ្ឌូណេស៊ី បានក្លាយជាសមាជិក BRICS ពេញសិទ្ធិហើយ។

តាមសេចក្តីប្រកាសកាលពីថ្ងៃចន្ទទី៦ខែមករាឆ្នាំ២០២៥ ពីសំណាក់ប្រធានប្តូរវេនគឺប្រេស៊ីល, «ក្នុងនាមជាប្រទេសមានប្រជាជនច្រើនជាងគេ និងសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍, ឥណ្ឌូណេស៊ី បានបង្ហាញការគាំទ្រដល់សមាជិក BRICS ផ្សេងទៀត ចំពោះកំណែទម្រង់នៃស្ថាប័នអភិបាលកិច្ចសកល ហើយរួមចំណែកយ៉ាងវិជ្ជមាន ដល់ការធ្វើឲ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកខាងត្បូង»។
យ៉ាងណា មិនមែនតែឥណ្ឌូណេស៊ីទេ, បើតាមការបញ្ជាក់ពីរុស្ស៊ីកាលពីឆ្នាំមុន, មានប្រទេសរហូតដល់ទៅ៩ឯណោះ ដែលនឹងក្លាយជារដ្ឋដៃគូ BRICS ផ្លូវការនៅខែមករាឆ្នាំនេះ ហើយក្នុងចំណោមនោះ មានប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ចំនួន៣។

លោក Yuri Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បានប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤ថា ប្រទេសទាំង៩ ដូចជា បេឡារុស បូលីវី ឥណ្ឌូណេស៊ី កាហ្សាក់ស្ថាន ថៃ គុយបា អ៊ូហ្គង់ដា ម៉ាឡេស៊ី និងអ៊ូសបេគីស្ថាន នឹងក្លាយជាដៃគូផ្លូវការរបស់ BRICS ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៥ទៅ។
សូមបញ្ជាក់ថា ដើមឡើយ BRICS មានតែប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ប៉ុណ្ណោះ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ជាក្រុមកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយមិនយូរប៉ុន្មានក៏មានអាហ្វ្រិកខាងត្បូងចូលរួមនៅឆ្នាំ២០១០។ ក្រោយមក ប្លុកនេះបានពង្រីកខ្លួន ដោយបន្ថែមសមាជិកថ្មីៗដូចជាអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម ជាដើម។
BRICS តំណាងឲ្យប្រហែល៤០%នៃចំនួនប្រជាជនពិភពលោក និង១ភាគ៥នៃពាណិជ្ជកម្មសកល ប៉ុន្តែក្រុមនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិច ចាត់ទុកជាគូប្រជែងរបស់ប្លុកដែលខ្លួនកំពុងដឹកនាំ តួយ៉ាងដូចជា G7 ជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ