ព័ត៌មានអន្ដរជាតិ
អាស៊ាន៤ប្រទេស ក្លាយជាដៃគូផ្លូវការរបស់ BRICS
តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤ ប្រទេសចំនួន៤នៅតំបន់អាស៊ីអាគ្នេយ៍គឺថៃ វៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ត្រូវបានទទួលស្គាល់ជាដៃគូផ្លូវការរបស់ BRICS ហើយ ត្បិតមិនទាន់ក្លាយជាសមាជិកពេញសិទ្ធិក៏ដោយ។

ក្នុងការបង្ហោះនៅលើទំព័រ X ផ្លូវការរបស់ខ្លួន, BRICS ប្រកាសថា ក្រៅពីប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង៤នេះ នៅមានប្រទេសចំនួន៩ទៀត ក៏ត្រូវបានដាក់បញ្ចូលជាដៃគូរបស់ខ្លួនផងដែរ ដូចជាអាល់ហ្សេរី បេឡារុស បូលីវី គុយបា កាហ្សាក់ស្ថាន នីហ្សេរីយ៉ា តួកគី អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន ពោលគឺសរុបទាំងអស់មាន១៣ប្រទេស។
ជុំវិញរឿងនេះដែរ អ្នកវិភាគហានិភ័យនយោបាយឯករាជ្យ Halmie Azrie បានប្រាប់ CNA ថា សមាជិកអាស៊ានទាំងបួននេះ ទំនងចង់បង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនងបរទេស ចំពេលភូមិសាស្ត្រនយោបាយកំពុងច្របូកច្របល់ និងសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជានៅមជ្ឈិមបូព៌ា។

ទន្ទឹមនោះ បណ្ឌិត Oh Ei Sun អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរីក៏លើកឡើងដែរថា ប្រទេសអាស៊ានទាំងបួន ប្រហែលចង់អែបចិនឲ្យកាន់តែជាប់ ជាមួយក្តីសង្ឃឹមថានឹងទទួលបានលក្ខខណ្ឌពាណិជ្ជកម្ម និងការវិនិយោគកាន់តែប្រសើរឡើងជាមួយទីក្រុងប៉េកាំង ព្រោះថាចិនគឺជាកម្លាំងជំរុញដ៏សំខាន់មួយសម្រាប់ BRICS។
សូមបញ្ជាក់ថា ដើមឡើយ BRICS មានតែប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ប៉ុណ្ណោះ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ជាក្រុមកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយមិនយូរប៉ុន្មានក៏មានអាហ្វ្រិកខាងត្បូងចូលរួមនៅឆ្នាំ២០១០។ ក្រោយមក ប្លុកនេះបានពង្រីកខ្លួន ដោយបន្ថែមសមាជិកថ្មីៗដូចជាអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម។
BRICS តំណាងឲ្យប្រហែល៤០%នៃចំនួនប្រជាជនពិភពលោក និង១ភាគ៥នៃពាណិជ្ជកម្មសកល ប៉ុន្តែក្រុមនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិច ចាត់ទុកជាគូប្រជែងរបស់ប្លុកដែលខ្លួនកំពុងដឹកនាំ តួយ៉ាងដូចជា G7 ជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ BRICS ចេញសេចក្តីថ្លែងការណ៍មានការចរចាឡើងវិញនូវកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


