ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ចុះកិច្ចព្រមព្រៀងជាមួយកាតា សង់ផ្ទះធូរថ្លៃឲ្យប្រជាជនចំំនួន១លានខ្នង
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២៥ ជាមួយអ្នកវិនិយោគមកពីប្រទេសកាតា ដើម្បីសាងសង់លំនៅឋានតម្លៃសមរម្យចំនួន១លានខ្នង។

រដ្ឋមន្ត្រីក្រសួងលំនៅឋាន លោក Maruarar Sirait បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រធានក្រុមហ៊ុនកាតា Qilaa International Group នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto។
លោក Maruarar បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងផ្តល់អាទិភាពដល់វណ្ណៈទាបកណ្ដាលដែលរស់នៅក្នុងទីក្រុង»។
រដ្ឋាភិបាល នឹងផ្តល់ដីសម្រាប់សាងសង់អាផាតមិន ខណៈដែលអ្នកវិនិយោគនឹងក្លាយជាអ្នកម៉ៅការ ហើយនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ។
សូមបញ្ជាក់ថា គម្រោងនេះ គឺជាផ្នែកមួយនៃកម្មវិធីជាតិដ៏សំខាន់របស់លោក Prabowo ក្រោយឡើងកាន់តំណែងជាមេដឹកនាំឥណ្ឌូណេស៊ីកាលពីខែតុលាឆ្នាំ២០២៤។ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Prabowo បានប្រាប់ថា លោកចង់សាងសង់លំនៅឋានចំនួន៣លានខ្នងក្នុងមួយឆ្នាំៗនៅតាមភូមិ និងទីក្រុង ដើម្បីគាំទ្រដល់វណ្ណៈទាបកណ្តាល៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


