ព័ត៌មានអន្ដរជាតិ
លោក ណេតាន់យ៉ាហ៊ូ ថា កិច្ចព្រមព្រៀងសម្រេចបានហើយ ទោះមានបញ្ហាតិចតួចនៅនាទីចុងក្រោយ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅថ្ងៃសុក្រទី១៧ខែមករាឆ្នាំ២០២៥នេះថា កិច្ចព្រមព្រៀងបញ្ជូនចំណាប់ខ្មាំងដែលឃុំខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានសម្រេចហើយ ត្បិតការិយាល័យរបស់គាត់នៅមុននេះបាននិយាយថាមានបញ្ហាខ្លះនៅនាទីចុងក្រោយក្នុងការឈានទៅដល់បទឈប់បាញ់ដែលនឹងផ្អាកសង្រ្គាមរយៈពេល១៥ខែជាមួយក្រុមហាម៉ាសក៏ដោយ។

យោងតាមទីភ្នាក់ងារព័ត៌មាន AP លោក ណេតាន់យ៉ាហ៊ូ នឹងកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខនៅថ្ងៃសុក្រនេះ ដើម្បីឲ្យរដ្ឋាភិបាលអនុម័តកិច្ចព្រមព្រៀង។
ការអនុម័តកិច្ចព្រមព្រៀងរបស់អ៊ីស្រាអែល នឹងផ្អាកការប្រយុទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយចំណាប់ខ្មាំងរាប់សិបនាក់ដែលត្រូវបានឃុំខ្លួន នឹងត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានចាប់ខ្លួនដោយអ៊ីស្រាអែល។ កិច្ចព្រៀមព្រៀងនេះ ក៏នឹងអនុញ្ញាតឲ្យប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ដែលភៀសខ្លួនអាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនៅតំបន់ហ្គាហ្សា។
ដំបូងឡើយ អ៊ីស្រាអែលបានពន្យារពេលបោះឆ្នោតអនុម័តកិច្ចព្រមព្រៀងកាលពីថ្ងៃព្រហស្បតិ៍លើបទឈប់បាញ់ ដោយបន្ទោសបញ្ហានៅនាទីចុងក្រោយជាមួយក្រុមហាម៉ាស ខណៈដែលភាពតានតឹងកំពុងកើនឡើងនៅក្នុងសម្ព័ន្ធរដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ ដែលបានធ្វើឲ្យមានការព្រួយបារម្ភអំពីការអនុវត្តកិច្ចព្រមព្រៀង។
ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ក្រុមហាម៉ាស ពីការបដិសេធផ្នែកខ្លះនៃកិច្ចព្រមព្រៀង ក្នុងការប៉ុនប៉ងដើម្បីទទួលបានសម្បទានបន្ថែមទៀត ដោយមិនបានបញ្ជាក់ពីផ្នែកណាមួយឡើយ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ លោក David Mencer អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បានប្រាប់ថា ការទាមទារថ្មីរបស់ក្រុមហាម៉ាស ពាក់ព័ន្ធជាមួយនឹងការដាក់ពង្រាយកងកម្លាំងអ៊ីស្រាអែលនៅក្នុងច្រករបៀង Philadelphia ដែលជាផ្លូវដ៏តូចមួយនៅជាប់ព្រំដែនប្រទេសអេហ្ស៊ីប ដែលកងទ័ពអ៊ីស្រាអែលដណ្តើមបានកាលពីខែឧសភាឆ្នាំ២០២៤។
យ៉ាងណាមិញ ក្រុមហាម៉ាស បានបដិសេធការលើកឡើងនេះ ដោយលោក Izzat al-Rishq មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស បាននិយាយថា ក្រុមសកម្មប្រយុទ្ធ «បានប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានប្រកាសដោយអ្នកសម្របសម្រួល»។
សូមបញ្ជាក់ថា អ៊ីស្រាអែលនិងក្រុមហាម៉ាសឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅយប់ថ្ងៃទី១៥ខែមករា២០២៥ ហើយកិច្ចព្រមព្រៀងនោះនឹងចូលជាធរមាននៅថ្ងៃអាទិត្យទី១៩ខែមករា គឺ១ថ្ងៃមុនការឡើងកាន់អំណាចរបស់ដូណាល់ត្រាំជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក៕
ដោយ៖ ឈាង
ចុចអាន៖ បទឈប់បាញ់នៅហ្គាហ្សាឈានកិច្ចព្រមព្រៀង នឹងចូលជាធរមាននៅថ្ងៃទី១៩មករា
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


