ព័ត៌មានអន្ដរជាតិ
បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧
ក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ កាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២៥ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើន រាប់ចាប់ពីការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ដល់ការដកខ្លួនចេញពីអង្គការនិងកិច្ចព្រមព្រៀងនានា។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងចំណោមនោះ មានបទបញ្ជាប្រតិបត្តិសំខាន់ចំនួន៨ ដែលត្រូវគេចាប់អារម្មណ៍ខ្លាំងបំផុត។
បទបញ្ជាទាំងនោះមានដូចជា៖
- លើកទោសឲ្យកុបករថ្ងៃ៦មករា៖ លោក ត្រាំ បានលើកទោសឲ្យអ្នកគាំទ្រប្រហែល ១ ៥០០នាក់ ដែលបានសម្រុកចូលវិមានកាពីតូលក្នុងឆ្នាំ២០២១ ដើម្បីតវ៉ាលទ្ធផលឆ្នោត។
- បង្ក្រាបជនអន្តោប្រវេសន៍៖ លោកបានប្រកាសអាសន្ននៅព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ិកស៊ិក ហើយគំរាមបញ្ជូនទ័ពទៅកម្ចាត់អ្នកឈ្លានពាន និងចាត់ទុកក្រុមជួញដូរគ្រឿងញៀនថាជា អង្គការភេរវកម្ម។
- ដកអាមេរិក ចេញពីអង្គការសុខភាពពិភពលោក។
- ដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុ ទីក្រុងប៉ារីស។
- ផ្អាកការបិទ TikTok នៅអាមេរិក ជាបណ្ដោះអាសន្ន ប្រមាណ ៧៥ ថ្ងៃ។
- បង្កើនផលិតកម្មប្រេងនិងឧស្ម័នរបស់អាមេរិក។
- បង្កើតក្រសួងប្រសិទ្ធិភាពរដ្ឋាភិបាល ដឹកនាំដោយមេក្រុមហ៊ុន Tesla លោក Elon Musk។
- ដាក់ចេញគោលនយោបាយ ទទួលស្គាល់តែភេទ២ប៉ុណ្ណោះ គឺភេទប្រុស និងភេទស្រី។
- ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅ «ឈូងសមុទ្រអាមេរិក» វិញ។
- ឲ្យបុគ្គលិកសហព័ន្ធមកធ្វើការពេញម៉ោងវិញ។
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហេតុអ្វី Trump ជាប្រធានាធិបតីអាមេរិកទី៤៧ ប៉ុន្តែ JD Vance ជាអនុប្រធានាធិបតីទី៥០ ទៅវិញ?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


