ព័ត៌មានអន្ដរជាតិ
ហេតុអ្វី Trump ជាប្រធានាធិបតីអាមេរិកទី៤៧ ប៉ុន្តែ JD Vance ជាអនុប្រធានាធិបតីទី៥០ទៅវិញ?
កាលពីថ្ងៃចន្ទទី២០ខែមករា ពេលវេលានៅអាមេរិក លោក Donald Trump បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ ខណៈលោក James David Vance ក៏ស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីទី៥០ដែរ។
យ៉ាងណា មានចម្ងល់ជាច្រើនបានលើកឡើងថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក បែរជាមានអនុប្រធានាធិបតី ច្រើនជាងប្រធានាធិបតីទៅវិញ?

ហេតុផលគឺថា ប្រធានាធិបតីមួយរូប អាចជ្រើសរើសអនុប្រធានាធិបតីលើសពីម្នាក់ តួយ៉ាងដូចជាកាលពីជំនាន់លោក Franklin D. Roosevelt អ៊ីចឹង, ប្រធានាធិបតីអាមេរិកទី៣២រូបនេះ មានអនុប្រធានាធិបតីរហូតដល់ទៅ៣រូប ដូចជា John Garner ជាអនុប្រធានាធិបតីទី៣២, Henry Wallace ទី៣៣និង Harry Truman ទី៣៤។
ផ្ទុយទៅវិញក្នុងករណីខ្លះ អាមេរិកក៏អាចមានប្រធានាធិបតីច្រើនជាងអនុប្រធានាធិបតិផងដែរ ក្នុងលក្ខខណ្ឌដូចជា ប្រធានាធិបតីត្រូវបាត់បង់ជីវិត ដូច្នេះអនុប្រធានាធិបតីក៏ឡើងកាន់អំណាចជំនួស ដោយទុកតំណែងនោះឲ្យនៅទំនេរសិន រង់ចាំការតែងតាំងអនុប្រធានាធិបតីថ្មី។
ជាក់ស្តែងក្នុងឆ្នាំ១៩៦៣ ពេលលោក John F. Kennedy ត្រូវគេធ្វើឃាត, អនុប្រធានាធិបតី Lyndon B. Johnson ក៏ឡើងកាន់តំណែងប្រធានាធិបតីជំនួស រួចហើយទើប លោក Hubert Humphrey ត្រូវបានតែងតាំងជាអនុប្រធានាធិបតីក្នុងឆ្នាំ១៩៦៤។
ម្យ៉ាងវិញទៀត ចំពោះករណីដែលអាមេរិក អាចមានប្រធានាធិបតីច្រើនជាងអនុប្រធានាធិបតី គឺក៏ដោយសារតែអនុប្រធានាធិបតីខ្លះ អាចបន្តតំណែងដដែល ទោះមានការផ្លាស់ប្តូរមេដឹកនាំក៏ដោយ។
ព្រោះតែហេតុផលទាំងប៉ុន្មានខាងលើនេះហើយ ចំនួនប្រធានាធិបតីនិងអនុប្រធានាធិបតីសហរដ្ឋអាមេរិក មិនដូចគ្នាទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


