Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិស្បៀងអាហារនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរ ក្រោយ​ត្រាំផ្អាកជំនួយ​​ទៅបរទេស​

បានផុស

នៅ

ប្រធានកម្មវិធីស្បៀងអាហារពិភពលោកក្នុងប្រទេសអាហ្វហ្គានីស្ថាន បាន​និយាយថា ទីភ្នាក់ងារនេះអាចចិញ្ចឹមបានតែពាក់កណ្តាលនៃប្រជាជនអាហ្វហ្គានីស្ថានដែលត្រូវការជំនួយប៉ុណ្ណោះ បន្ទាប់ពីការ​ប្រកាស​កាត់បន្ថយជំនួយអន្តរជាតិ ជាពិសេសពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសអាហ្វហ្កានីស្ថានដែលបានធ្លាក់ជួ​​ប​វិបត្តិសេដ្ឋកិច្ចតាំងពីឆ្នាំ​២០២១ បន្ទាប់ពីពួកតាលីបង់បានចូលកាន់កាប់​អំណាច​​​វិញ​​ ដោយ​​​ធ្វើឲ្យជំនួយអភិវឌ្ឍន៍ និងសន្តិសុខទាំងអស់ដល់ប្រទេសនេះត្រូវបានជាប់គាំង រួមទាំងមានការរឹតបន្តឹងលើវិស័យធនាគារផងដែរ។

ចាប់តាំងពីពេលនោះមក ជំនួយមនុស្សធម៌ ដែលមានបំណងផ្តល់មូលនិធិដល់តម្រូវការបន្ទាន់តាមរយៈអង្គការមិនរកប្រាក់​ចំណេញ និងឆ្លងកាត់ការគ្រប់គ្រងរបស់រដ្ឋាភិបាល បានបំពេញការខ្វះខាតមួយចំនួនក្នុងប្រទេសនេះ។ ប៉ុន្តែម្ចាស់ជំនួយត្រូវបានកាត់បន្ថយជាលំដាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបារម្ភពីការរឹតបន្តឹងរបស់ពួកតាលីបង់លើស្ត្រី រួមទាំងការបញ្ជារបស់ពួកគេដែលឱ្យបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលស្ត្រីអាហ្វហ្គានីស្ថានបញ្ឈប់ការងារ។

នាយក កម្មវិធីស្បៀងអាហារពិភពលោក(WFP) ប្រចាំប្រទេសអាហ្វហ្កានីស្ថានលោកស្រី Hsiao-Wei Lee បានប្រាប់រ៉យទ័រថា ភ្លាមៗមុនពេលបញ្ចប់អាណត្តិរយៈពេល ៣ ឆ្នាំរបស់នាងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានថា៖« ការកាត់បន្ថយការផ្តល់មូលនិធិ បានធ្វើឲ្យប្រហែលពាក់កណ្តាលនៃប្រជាជនអាហ្វហ្គានីស្ថាន ១៥ លាននាក់ដែលត្រូវការស្បៀងអាហារធ្ងន់ធ្ងរមិនបានទទួលអាហារក្នុងអំឡុងរដូវរងាដ៏អាក្រក់នៅឆ្នាំនេះនោះទេ ខណៈមនុស្សជាង ៦ លាននាក់កំពុងញ៉ាំអាហារមួយឬពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃជាមួយនំបុ័ងនិងតែប៉ុណ្ណោះ »។

(រូបភាព៖ WEP)

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ផែនការមនុស្សធម៌របស់អាហ្វហ្គានីស្ថានត្រូវបានផ្តល់មូលនិធិត្រឹមតែជាងពាក់កណ្តាលប៉ុណ្ណោះក្នុងឆ្នាំ ២០២៤ហើយមន្ត្រីជំនួយបានបង្ហាញពីការភ័យខ្លាចថា វាអាចធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំនេះ។

ស្របពេលជាមួយគ្នានេះក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញបញ្ជាបញ្ឈប់ការងារផ្ដល់ជំនួយបរទេសដែលមានស្រាប់ទាំងអស់ និងផ្អាកជំនួយថ្មី បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យផ្អាកដើម្បីពិនិត្យឡើងវិញប្រសិនបើការបែងចែកជំនួយគឺស្របតាមគោលនយោបាយការបរទេសរបស់គាត់ឬអត់។ ការផ្អាកនេះមានន័យថាប្រជាជន​អាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលធ្លាប់ទទួលបានជំនួយពីអាមេរិកនឹងបាត់បង់លទ្ធភាពទទួលបានធនធានសំខាន់ៗបន្ទាប់ពីការបញ្ជារបស់លោកត្រាំ។

ការផ្អាកនេះទំនងជាជះឥទ្ធិពលដល់ប្រតិបត្តិការមនុស្សធម៌របស់អាហ្វហ្គានីស្ថានធ្ងប់ធ្ងរ ខណៈកាលពីឆ្នាំ ២០២៤ សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយធំបំផុតបានផ្តល់មូលនិធិជាង ៤០% ដល់ប្រទេសនេះ។

មួយវិញទៀតអ្នកការទូតលោកខាងលិច និងមន្ត្រីមនុស្សធម៌បាននិយាយថា ជំនួយធ្លាក់ចុះក្នុងប្រទេសអាហ្វហ្គានីស្ថានមួយផ្នែក ដោយសារភាពអាសន្នជាសកលនៅស៊ូដង់ អ៊ុយក្រែន និងហ្គាហ្សា ហើយក៏ដោយសារតែការព្រួយបារម្ភជាមួយនឹងការរឹតត្បិតរបស់ពួកតាលីបង់លើស្ត្រីផងដែរ៕

(រូបភាព៖ WEP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

សន្តិសុខសង្គម២៣ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម