ព័ត៌មានអន្ដរជាតិ
ណាសាព្រមាន! អាចម៍ផ្កាយ «អ្នកពិឃាដទីក្រុង» អាចហោះបុកផែនដី នៅ ៧ឆ្នាំទៀត
អង្គការណាសាបានចេញការព្រមានថា ៧ឆ្នាំទៀត អាចម៍ផ្កាយដ៏ធំមួយអាចហោះបុកផែនដី ដ្បិតក្រុមអ្នកវិទ្យាសាស្រ្តព្យាករថា មានឱកាសស្តួចស្តើងក៏ដោយ។

តាមសេចក្តីរាយការណ៍របស់ Daily Mail នៅដើមខែកុម្ភៈឆ្នាំ២០២៥, បើវិភាគតាមគន្លងហោះ អាចម៍ផ្កាយដែលគេឲ្យរហ័សនាមថា «អ្នកពិឃាដទីក្រុង» ឬមានឈ្មោះ 2024 YR4 នឹងអាចហោះមកបុកផែនដីនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០៣២ ខណៈដំបូងឡើយក្រុមអ្នកវិទ្យាសាស្រ្តបញ្ជាក់ថា វាមានឱកាសហោះបុកផែនដីត្រឹម ១,២%ប៉ុណ្ណោះ ប៉ុន្តែឥឡូវឱកាសរបស់វាបានឡើងដល់ ១,៣%ហើយ។
ប្រព័ន្ធត្រួតពិនិត្យផលប៉ះពាល់ផែនដី «Sentry» របស់អង្គការណាសា បានចេញព័ត៌មានថា បើធ្លាក់មែន អាចម៍ផ្កាយដែលមានអង្កត់ផ្ចិតចន្លោះ៤០ម៉ែត្រទៅ១០០ម៉ែត្រមួយនេះ អាចបុកចំតំបន់លាតសន្ធឹងចាប់ពីអាមេរិកខាងត្បូង ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ទៅដល់អនុតំបន់សាហារ៉ាអាហ្វ្រិក។
លើសពីនេះតាមការគុណគូរ អាចម៍ផ្កាយ «អ្នកពិឃាដទីក្រុង» នឹងបង្កការបំផ្លិចបំផ្លាញដ៏មហន្តរាយធំធេងប្រសិនបើវាធ្លាក់ចំតំបន់មានប្រជាជនរស់នៅច្រើន ឬទីក្រុងធំៗមែន ព្រោះថា វាមានកម្លាំងផ្ទុះស្មើនឹងគ្រាប់បែក TNT ៥០លានតោនឯណោះ។
ទោះបីជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្រ្តណាសា បានអំពាវនាវដល់គ្រប់គ្នាកុំមានការព្រួយបារម្ភឲ្យសោះ ព្រោះអង្គការកំពុងតាមដានអាចម៍ផ្កាយនេះយ៉ាងយកចិត្តទុកដាក់ ហើយកំពុងធ្វើការងារដើម្បីធានា១០០%ថា អាចម៍ផ្កាយនេះ នឹងមិនបុកផែនដីឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាសា តាមដានអាចម៍ផ្កាយ ដែលនឹងហោះកាត់ផែនដី ក្នុងល្បឿនលឿនជាងគ្រាប់កាំភ្លើង ១០ដង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


