ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកវិទ្យាសាស្ត្រ រកឃើញអាចម៍ផ្កាយ មានទំហំធំបំផុត បំបែកកំណត់ត្រា
ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញអាចម៍ផ្កាយមួយ ដែលមានទំហំបំបែកកំណត់ត្រា ពោលគឺវាមានទំហំជិតស្មើនឹងទីលានបាល់ទាត់ចំនួន ៨ បូកបញ្ចូលគ្នាឯណោះ។ នេះបើតាមការផ្សាយរបស់ Independent នៅថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦។

ជាផ្នែកមួយនៃកម្មវិធី «First Look», អាចម៍ផ្កាយនេះមានឈ្មោះ «2025 MN45» ត្រូវបានរកឃើញដោយប្រើប្រាស់ទិន្នន័យពី មន្ទីរអង្កេតតារាសាស្ត្រ Vera C. Rubin ក្នុងប្រទេសឈីលី ដែលមានបំពាក់នូវកាមេរ៉ាឌីជីថលធំបំផុតក្នុងលោក ពោលគឺមានកម្រិតភាពច្បាស់ដល់ទៅ ៣ ២០០ មេហ្គាភិចសែល។
ចំណុចដែលគួរឲ្យភ្ញាក់ផ្អើលបំផុតរបស់អាចម៍ផ្កាយនេះគឺ វាមានទំហំធំជាង ៥០០ ម៉ែត្រ ដែលវិលជុំវិញខ្លួនឯង លឿនបំផុត មិនធ្លាប់មាន។ វាវិលជុំវិញខ្លួនឯងមួយជុំរៀងរាល់ ១.៨៨ នាទីប៉ុណ្ណោះ បើប្រៀបធៀបនឹងផែនដីដែលត្រូវចំណាយពេល ២៤ ម៉ោង ដើម្បីវិលបានមួយជុំ។
តាមរយៈល្បឿនវិលដ៏លឿនបែបនេះ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា 2025 MN45 អាចបង្កើតឡើងពី វត្ថុធាតុរឹងមាំខ្លាំងបំផុត ព្រោះថា ប្រសិនបើវាគ្រាន់តែជាបំណែកថ្មតូចៗដែលផ្គុំគ្នាដោយកម្លាំងទំនាញនោះ វាប្រហែលត្រូវបែកខ្ចាត់ខ្ចាយជាបំណែកតូចៗបាត់ទៅហើយ ដោយសារកម្លាំងរង្វិលដ៏ខ្លាំង។

ក្រុមអ្នកជំនាញផ្នែកអវកាសបានពន្យល់ថា៖ «សម្រាប់វត្ថុអវកាសនៅក្នុងខ្សែក្រវាត់អាចម៍ផ្កាយមេ កម្រិតកំណត់នៃការវិលលឿនបំផុតដើម្បីចៀសវាងការបែកខ្ចាត់ខ្ចាយ គឺ ២.២ម៉ោង។ អាចម៍ផ្កាយដែលវិលលឿនជាងកម្រិតនេះ ត្រូវតែមានរចនាសម្ព័ន្ធរឹងមាំដើម្បីរក្សារូបរាងឲ្យនៅដដែលបាន»។
សូមជម្រាបថា 2025 MN45 គឺជាអាចម៍ផ្កាយមួយក្នុងចំណោមអាចម៍ផ្កាយជិត ២ ០០០ ដែលត្រូវបានរកឃើញដោយ Vera C. Rubin។
វាស្ថិតនៅក្នុងខ្សែក្រវាត់អាចម៍ផ្កាយមេ ដែលនៅចន្លោះគន្លងភពអង្គារ និងភពព្រហស្បតិ៍ ហើយមានចម្ងាយប្រហែល ៣០០ លានម៉ាយល៍ពីផែនដី។ ដូច្នេះមានន័យថា វាមិនអាចបង្កហានិភ័យដល់ភពផែនដីបានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


