ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ សើរើនិងត្រូវការដឹងលម្អិត ស្តីពីការធ្វើឃាតរូបលោក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលរងការប៉ុនប៉ងធ្វើឃាតរហូតដល់ទៅ២លើកក្នុងអំឡុងពេលយុទ្ធនាការរកការគាំទ្ររកការគាំសម្រាប់ការបោះឆ្នោត បានបញ្ជាឱ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់ ផ្តល់ព័ត៌មានអំពីករណីការប៉ុនប៉ងធ្វើឃាតលោក។

ការចុះផ្សាយរបស់សារព័ត៌មាន New York Post នៅថ្ងៃសៅរ៍ បានលើកឡើងថា លោក ដូណាល់ ត្រាំបានបញ្ជាឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់ផ្តល់ឱ្យរូបលោក សូម្បី«រាល់ព័ត៌មានល្អិតល្អោច» អំពីឃាតករពីរនាក់ដែលប៉ងធ្វើឃាតលើរូបលោក។
សារព័ត៌មាន New York Post បានស្រង់សម្តីប្រធានាធិបតី ដូណាល់ ត្រាំ ដូច បាននិយាយថា«ខ្ញុំមានសិទ្ធិដឹង។ណខ្ញុំចង់ស្វែងយល់អំពីឃាតកពីរនាក់។ . . . ហេតុអ្វីបានជាបុរសម្នាក់មានទូរស័ព្ទដៃ៦គ្រឿង ហើយហេតុអ្វីបានជាបុរសម្នាក់ទៀតបានដំឡើងកម្មវិធីទូរស័ព្ទរបស់ [បរទេស]?»
លោក ដូណាល់ ត្រាំ ដែលលែងមានការទប់ចិត្តចំពោះចំណាត់ការរបស់រដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន ដែលអំឡុងពេលកាន់អំណាច លោក ដូណាល់ ធ្លាប់បានលើកឡើងថា អំពើហិង្សាកើតឡើងនៅសហរដ្ឋអាមេរិក ដោយសារតែវោហារស័ព្ទដែលធ្វើឡើងដោយ លោក ចូ បៃដិន និងអនុប្រធានាធិបតី កាម៉ាឡា ហារីស។ យោងការដកស្រង់ពីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក ដូណាល់ ត្រាំ លើកឡើងថា«ខ្ញុំមានសិទ្ធិដឹង។ គ្មានលេសទេ»។
តាមសេចក្តីរាយការណ៍ ក្នុងអំឡុងពេលស៊ើបអង្កេត ទូរស័ព្ទដៃចំនួន៦គ្រឿងត្រូវបានគេចោទប្រកាន់ថាបានរកឃើញនៅក្នុងរថយន្តរបស់អ្នកប៉ងធ្វើឃាត គឺ លោក រីយ៉ាន់ រួត(Ryan Routh) ដែលជាជនសង្ស័យវ័យ៥៩ឆ្នាំនៅក្នុងការប៉ុនប៉ងធ្វើឃាតលើកទីពីរលើលោក ត្រាំ កាលពីខែកញ្ញាឆ្នាំមុននៅឯក្លឹបកីឡាវាយកូនហ្គោលអន្តរជាតិ Trump នៅ West Palm Beach រដ្ឋ Florida ។
ឃាតករម្នាក់ទៀត ឈ្មោះ ថូម៉ាស ក្រួកស៍ (Thomas Crooks) អាយុ១៩ឆ្នាំបានបាញ់លោក ដូណាល់ ត្រាំ ត្រូវប៉ះចំត្រចៀកនៅឯការជួបជុំមួយនៅ Butler, PA កាលពីខែកក្កដាឆ្នាំមុន។
ថូម៉ាស ក្រួកស៍ ត្រូវបានប៉ូលិសបាញ់សម្លាប់ ហើយអ្នកស៊ើបអង្កេត FBI បានរកឃើញគណនីផ្ញើសារដែលបានអ៊ិនគ្រីបនៅលើទូរស័ព្ទរបស់គាត់សម្រាប់វេទិកាដែលមានមូលដ្ឋាននៅប្រទេសបែលហ្សិក នូវែលសេឡង់ និងអាល្លឺម៉ង់។
ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump អតីតតំណាងរាស្រ្ត Michael Waltz បានចោទសួរថាហេតុអ្វីបានជាក្មេងជំទង់ម្នាក់ត្រូវប្រើកម្មវិធីបរទេសដែលបានអ៊ិនគ្រីបច្រើន។
លោក Waltz ដែលជាអតីតសមាជិកនៃក្រុមការងារសភាដែលស៊ើបអង្កេតការប៉ុនប៉ងធ្វើឃាតនោះ បាននិងកំពុងផ្តល់យោបល់ដល់ប្រធានាធិបតីលើការស៊ើបអង្កេតចុងក្រោយនេះ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


