ព័ត៌មានអន្ដរជាតិ
ត្រាំ ចុះហត្ថលេខា យកពន្ធ២៥% លើដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលអាមេរិក
នៅទីបំផុត ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ យកពន្ធ២៥% លើដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលសហរដ្ឋអាមេរិក។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី១១ខែកុម្ភៈឆ្នាំ២០២៥, លោកបានចុះហត្ថលេខានេះនៅក្នុងការិយាល័យពងក្រពើ ជាមួយសេចក្តីប្រកាសថា ការយកពន្ធនេះគឺគ្មានការលើកលែងអ្វីឡើយ។ មិនត្រឹមប៉ុណ្ណឹង លោកក៏បង្ហើបអំពីគម្រោងយកពន្ធថែមលើយានយន្ត ឱសថ និងឈីបកំព្យូរទ័រ ដែលនាំចូលសហរដ្ឋអាមេរិកផងដែរ។
បញ្ជាយកពន្ធនេះ ត្រូវគេដឹងថា ប៉ះពាល់ខ្លាំងបំផុតដល់កាណាដា ម៉ិកស៊ិក ប្រេស៊ីល និងកូរ៉េខាងត្បូង ព្រោះប្រទេសទាំង៤នេះ សុទ្ធសឹងជាអ្នកនាំចេញដែកថែបកំពូលៗចូលទៅសហរដ្ឋអាមេរិក។

កាណាដាគឺជាប្រទេសផ្គត់ផ្គង់ដ៏ធំបំផុតនៃលោហៈអាលុយមីញ៉ូមសុទ្ធសម្រាប់សហរដ្ឋអាមេរិក ដែលស្មើនឹង ៧៩%នៃការនាំចូលសរុបរបស់អាមេរិក ក្នុងរយៈពេល ១១ ខែដំបូង នៃឆ្នាំ ២០២៤។
សូមជម្រាបថា កាលពីអាណត្តិទី១ លោក ត្រាំ ក៏បានដាក់ពន្ធ ២៥% លើដែកថែបនាំចូល និង ១០%លើអាលុយមីញ៉ូមផងដែរ ប៉ុន្តែក្រោយមកបានផ្តល់ការលើកលែងពន្ធលើដៃគូពាណិជ្ជកម្មមួយចំនួន រួមទាំងកាណាដា ម៉ិកស៊ិក និងប្រេស៊ីល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ គ្រោងប្រកាសពន្ធ ២៥ ភាគរយ លើដែកថែប និងអាល៊ុយមីញ៉ូមនាំចូលពីគ្រប់ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


