Connect with us

ព័ត៌មានអន្ដរជាតិ

១១​ឆ្នាំ​ក្រោយ​បាត់​ដំណឹង ប្រតិបត្តិការ​រុករក​យន្តហោះ MH370 បាន​ចាប់ផ្ដើម​ម្ដង​ទៀត​ហើយ

បានផុស

នៅ

ការស្វែង​រក​​យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បានចាប់ផ្តើម​សា​ជា​ថ្មី បន្ទាប់ពី​បាត់ខ្លួន​យ៉ាង​អាថ៌កំបាំង​អស់​រយៈពេល​ជាង​១​ទសវត្សរ៍។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke កាលពីថ្ងៃអង្គារ​ទី​២៥​កុម្ភៈ​។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Loke បានប្រាប់អ្នកសារព័ត៌មានថា សេចក្ដី​លម្អិតនៃកិច្ចសន្យារវាងម៉ាឡេស៊ី និងក្រុមហ៊ុន Ocean Infinity ត្រូវបានបញ្ចប់ហើយ សម្រាប់​ការដាក់ពង្រាយកប៉ាល់​រុក​រក​យន្តហោះ MH370 ដែលបានបាត់កាលពីខែមីនា​ឆ្នាំ​២០១៤។ យ៉ាង​ណា​មិញ មន្ត្រី​ម៉ាឡេស៊ី​រូប​នេះ បាន​បញ្ជាក់​ថា រយៈពេល​នៃ​ការ​ស្វែងរក​មិន​ទាន់​ត្រូវ​បាន​កំណត់​ច្បាស់​នៅ​ឡើយ​ទេ។

លោក Loke ក៏មិនបានផ្តល់ព័ត៌មានលម្អិត​ថា​តើ​ក្រុមហ៊ុន​​រុក​រក​របស់​អង់គ្លេស​បាន​​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​ពី​ពេល​ណា​មក​ដែរ។

យន្តហោះ MH370 ដែល​​ដឹកមនុស្ស ២៣៩​នាក់ បានបាត់ពី​ប្រព័ន្ធ​រ៉ាដា កាលពីថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៤ ខណៈពេលដែលកំពុងធ្វើដំណើរពីទីក្រុងកូឡាឡាំពួរទៅកាន់ទីក្រុងប៉េកាំង។

ទោះបីជាមានការស្វែងរកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ក៏ដោយ យន្តហោះនេះមិនត្រូវបានរកឃើញទេ។

លោក Anthony Loke (រូបថត៖ Kosmo)

កាលពីខែធ្នូ​ឆ្នាំ​២០២៤ លោក Loke បានលើក​ឡើង​ថា ការស្វែងរកថ្មីនឹងធ្វើឡើងលើគោលការណ៍ «រក​មិន​ឃើញ មិន​គិត​លុយ» ដូចគ្នានឹងការស្វែងរកពីមុនរបស់​​ក្រុមហ៊ុន Ocean Infinity ដោយរដ្ឋាភិបាល​​ម៉ាឡេស៊ី​នឹងចំណាយប្រាក់​លុះត្រា​ណា​ទាល់តែ​រកឃើញយន្តហោះ MH370។

លោក Loke ធ្លាប់បាននិយាយថា កិច្ចសន្យាមានរយៈពេល ១៨​ខែ ហើយម៉ាឡេស៊ីនឹងបង់ប្រាក់ចំនួន ៧០​លានដុល្លារដល់ក្រុមហ៊ុន បើយន្តហោះត្រូវបានរកឃើញ។

Ocean Infinity ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើការ​ស្វែង​រក MH370 មិនបានសម្រេចក្នុងឆ្នាំ​២០១៨។ កិច្ចខិតខំប្រឹងប្រែងដំបូងរបស់ក្រុមហ៊ុន បានធ្វើឡើងបន្ទាប់ពីការស្វែងរកដ៏ធំដែលដឹកនាំដោយអូស្ត្រាលី​ដែលមានរយៈពេល​រហូត​ដល់​​៣​ឆ្នាំ មុនពេល​ត្រូវ​ផ្អាកនៅក្នុងខែមករា​ឆ្នាំ​២០១៧។

ការស្វែងរកដែលដឹកនាំដោយ​អូស្ត្រាលី បានគ្របដណ្តប់លើផ្ទៃដី ១២​ម៉ឺន​គីឡូម៉ែត្រការ៉េ នៅក្នុងមហាសមុទ្រឥណ្ឌា ប៉ុន្តែស្ទើរតែមិនបានរកឃើញដាននៃយន្តហោះនោះទេ ដោយមានតែបំណែក​កម្ទេចកម្ទី​ខ្លះ​​ប៉ុណ្ណោះដែលរើសបាន។

លោក Loke ធ្លាប់​បានប្រាប់​ថា តំបន់ថ្មីមាន​ផ្ទៃ​ដី ១៥ ០០០​គីឡូម៉ែត្រការ៉េ នៃមហាសមុទ្រឥណ្ឌាភាគខាងត្បូង នឹងត្រូវ​រុក​រក​បន្ថែម​​ដោយ​ក្រុមហ៊ុន Ocean Infinity៕

ដោយ៖ ឈាង

ចុចអាន៖ ម៉ាឡេស៊ី ត្រៀម​បើក​ប្រតិបត្តិការ​រុករក​យន្តហោះ MH370 សាជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

រុស្ស៊ី វាយប្រហាររោងចក្រផលិតដ្រូននិងឃ្លាំងគ្រាប់អ៊ុយក្រែន ជាការសងសឹក

កីឡា៨ នាទីutes មុន

សាលី អ៊ូមើត​៖​ ខ្ញុំ​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​រួច​​ហើយ​តទៅ​នេះ​ជា​ពេលវេលា​អាច​ចូលនិវត្តន៍​បាន​ហើយ​

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

លោក Lee Jae-myung ចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង សន្យាស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ

ជីវិតកម្សាន្ដ៣០ នាទីutes មុន

លោក អ៉ឹម ជីវ៉ា ៖ អ្នកសិល្ប:ត្រូវមានឆន្ទៈមុនគេ ក្នុងការចុះជួយនិងលើកទឹកចិត្តដល់កងទ័ពជួមុខ 

ព័ត៌មានជាតិ៤០ នាទីutes មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម២២ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានជាតិ១៨ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម