ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ត្រៀមបើកប្រតិបត្តិការរុករកយន្តហោះ MH370 សាជាថ្មី
ក្រោយបាត់ដំណឹងពីយន្តហោះ MH370 អស់រយៈពេល១ទសវត្សរ៍កន្លងមកនេះ ម៉ាឡេស៊ីនឹងចាប់ផ្ដើមគម្រោងរុករកសាជាថ្មីម្ដងទៀតហើយ ក្រោយមានសំណើគួរឲ្យទុកចិត្តមួយពីក្រុមហ៊ុនឯកជន Ocean Infinity។

យន្តហោះ MH370 ដែលផ្ទុកអ្នកដំណើរចំនួន ២២៧នាក់ និងនាវិក ១២នាក់ បានបាត់ដំណឹងសូន្យឈឹងរកពុំឃើញដានទាល់តែសោះ កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៤ ខណៈកំពុងធ្វើការហោះហើរពីទីក្រុងកូឡាឡាំពួរ សំដៅទៅកាន់ទីក្រុងបេកាំង ប្រទេសចិន។
ម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានបញ្ចប់ការរុករករួមគ្នារបស់ពួកគេនៅក្នុងខែមករាឆ្នាំ២០១៧ ក្រោយមិនបានប្រទះឃើញដានអ្វីដែលសំខាន់ពីយន្តហោះ MH370។ ក្រោយមក ការរុករកដោយក្រុមហ៊ុន Ocean Infinity របស់អាមេរិក ក៏បានបញ្ចប់ប្រតិបត្តិការរបស់ពួកគេដោយពុំទទួលបានជោគជ័យផងដែរនៅក្នុងខែមិថុនាឆ្នាំ២០១៨។
យ៉ាងណា លុះដល់ខែមិថុនាឆ្នាំ២០២៤នេះ ក្រុមហ៊ុន Ocean Infinity បានដាក់សំណើទៅកាន់រដ្ឋាភិបាលម៉ាឡេស៊ី សម្រាប់ការរុករកបំណែករបស់យន្តហោះ MH370 នៅក្នុងរង្វង់ផ្ទៃទឹក ១៥ ០០០គីឡូម៉ែត្រក្រឡាពីឆ្នេរសមុទ្ររដ្ឋ Western Australia នៃប្រទេសអូស្ត្រាលី។ សំណើរបស់ក្រុមហ៊ុន Ocean Infinity គឺផ្អែកលើគោលការណ៍ «មិនឃើញ មិនយកលុយ» ដែលបានន័យថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងមិនត្រូវបង់ប្រាក់នោះទេ បើបំណែកនៃយន្តហោះ MH370 មិនត្រូវបានប្រទះឃើញ។
លោក Anthony Loke រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃទី៥ខែវិច្ឆិកាថា ក្រុមហ៊ុន Ocean Infinity បានទាមទារទឹកប្រាក់ចំនួន ៧០លានដុល្លារ បើរកឃើញ MH370 ដែលទឹកប្រាក់នេះប្រហាក់ប្រហែលទៅនឹងថ្លៃរុករកកាលពីឆ្នាំ២០១៨អ៊ីចឹងដែរ។
ពាក់ព័ន្ធនឹងព័ត៌មានលម្អិតអពីការរុករកនេះ ក្រសួងដឹកជញ្ជូនម៉ាឡេស៊ីនឹងប្រកាសនៅពេលក្រោយទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


