ព័ត៌មានអន្ដរជាតិ
អាមេរិក៖ មនុស្សរាប់ពាន់នាក់ កំពុងជម្លៀសបន្ទាន់ ខណៈភ្លើងឆេះព្រៃនៅរដ្ឋ Colorado រាលដាលខ្លាំង
ភ្លើងឆេះព្រៃកំពុងឆាបឆេះយ៉ាងលឿន នៅភាគនិរតីនៃទីក្រុង Denver សហរដ្ឋអាមេរិក បង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀស ខណៈខ្យល់បក់ខ្លាំងនៅតែបន្តមានអណ្តាតភ្លើង នៅទូទាំងភាគខាងត្បូងរដ្ឋ Colorado ។
សារព័ត៌មាន Al Jazeera ផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ភ្លើងឆេះព្រៃនេះ គឺមានសភាពធំក្នុងចំណោមភ្លើងឆេះព្រៃធំៗប្រហែល៤០ ដែលកំពុងឆេះ នៅទូទាំងភាគខាងលិចសហរដ្ឋអាមេរិក។

ភ្លើងឆេះព្រៃ Aspen Acres មានទំហំធំជាងភ្លើងឆេះព្រៃដទៃទៀត ដោយរាលដាលដល់ ៤៤ គីឡូម៉ែត្រការ៉េក្នុងមួយយប់ ធ្វើឱ្យទំហំសរុបកើនឡើងដល់ ២៧២ គីឡូម៉ែត្រការ៉េ គិតត្រឹមថ្ងៃសុក្រ។
មិនតែប៉ុណ្ណោះ សំណង់ជាង ១៦០ ត្រូវបានបំផ្លាញ នៅក្នុងភ្លើងឆេះព្រៃនេះ។
អ្នកជំនាញនិយាយថា អាកាសធាតុស្ងួតអស់រយៈពេលជាច្រើនខែ និងព្រិលធ្លាក់ទាបបំផុតក្នុងតំបន់មួយចំនួនកាន់តែធ្ងន់ធ្ងរឡើង ដោយសារការប្រែប្រួលអាកាសធាតុ បង្កើតឱ្យមានស្ថានភាពភ្លើងឆេះព្រៃដ៏គ្រោះថ្នាក់។
អាជ្ញាធរបានបញ្ជាជម្លៀសមនុស្សប្រហែល ២ ២០០នាក់ នៅក្នុងទីក្រុង Colorado រួមជាមួយប្រជាជននៃសហគមន៍ Beulah, Rye និង San Isabel ក្បែរនោះ។
ផ្សែងចេញពីភ្លើងឆេះព្រៃក៏បានរំខានដល់ការធ្វើដំណើរផងដែរ ដោយមន្ត្រីសង្គ្រោះបន្ទាន់រដ្ឋ Colorado ព្រមានថា ភាពមើលឃើញក្នុងតំបន់មួយចំនួនតាមបណ្តោយផ្លូវ Interstate 25 ធ្លាក់ចុះមកត្រឹម ០,៨ គីឡូម៉ែត្រ ដោយសារផ្សែងក្រាស់។
អ្នកស៊ើបអង្កេតនិយាយថា ភ្លើងឆេះព្រៃ Aspen Acres បណ្តាលមកពីមនុស្ស ប៉ុន្តែពួកគេមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតផ្សេងទៀតនៅឡើយទេ។
ភ្លើងឆេះព្រៃ Aspen Acres គឺជាភ្លើងឆេះព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃដែលកំពុងបំផ្លាញរដ្ឋ Colorado និងរដ្ឋជិតខាងរបស់ខ្លួន។
ជាឧទាហរណ៍ ក្រុមពន្លត់អគ្គិភ័យបានទប់ស្កាត់ភ្លើងឆេះព្រៃ Snyder បានត្រឹមតែប្រហែល ៦៥ភាគរយប៉ុណ្ណោះ នៅផ្នែកខាងលិចនៃភ្នំ Rocky តាមបណ្តោយព្រំដែនរវាងរដ្ឋ Colorado និងរដ្ឋ Utah ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


