ព័ត៌មានអន្ដរជាតិ
អាមេរិក ជម្លៀសមនុស្ស រាប់ម៉ឺននាក់ ចេញពីការប្រារព្ធទិវាឯករាជ្យជាតិ បន្ទាប់ពីមានព្យុះរន្ទះដ៏ខ្លាំង បោកបក់
បាតុភូតភ្លៀងផ្គររន្ទះយ៉ាងខ្លាំងក្លា និងការបញ្ជាឲ្យជម្លៀសខ្លួនជាកំហិត បានធ្វើឲ្យប៉ះពាល់ និងរំខានដល់ការប្រារព្ធពិធីខួបឯករាជ្យលើកទី២៥០ របស់សហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។

ដ្បិតអ្នកចូលរួមរាប់ម៉ឺននាក់ នៅឯសួនជាតិ National Mall បានពុះពារនឹងរលកកម្តៅដ៏ក្តៅគគុកកាលពីព្រឹកព្រលឹម ក៏ដោយ ប៉ុន្តែពួកគេត្រូវបង្ខំ និងទទួលបញ្ជា ឲ្យចាកចេញពីទីលានប្រារព្ធពិធីភ្លាមៗ កាលពីយប់ថ្ងៃសៅរ៍។
តាមការផ្សាយរបស់ BBC នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វិធានការបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីមានរន្ទះបាញ់ ខ្យល់បក់បោកខ្លាំង និងហានិភ័យខ្ពស់នៃគ្រោះធម្មជាតិ ដែលបានរំកិលខ្លួន ចូលមកក្នុងតំបន់ខាងលើដោយផ្ទាល់។

ទីភ្នាក់ងារគ្រប់គ្រងភាពអាសន្ន និងសន្តិសុខមាតុភូមិប្រចាំទីក្រុង វ៉ាស៊ីនតោន បានចេញបញ្ជាឲ្យជម្លៀសពលរដ្ឋជាបន្ទាន់ នៅម៉ោងប្រហែល ៧:០០ យប់ បន្ទាប់ពីឃើញថា មានរន្ទះបាញ់ក្នុងចម្ងាយជិតជាង ៤គីឡូម៉ែត្រ ពីទីតាំងកម្មវិធី។
អ្នកចូលរួម មានទាំងបុគ្គលិកសារព័ត៌មានទាំងអស់ផងដែរ ត្រូវបានណែនាំឲ្យចាកចេញពី ទីលានជាប្រញាប់ ហើយចូលទៅជ្រក ក្នុងតង់ពណ៌សធំៗ និងក្នុងអគារសារមន្ទីរ Smithsonian ដែលស្ថិតនៅជិតនោះ ជាបណ្តោះអាសន្នសិន។

មុននឹងមានការជម្លៀសនេះ ពិធីដង្ហែក្បួនទិវាឯករាជ្យផ្លូវការរបស់ទីក្រុងវ៉ាស៊ីនតោន ក៏ត្រូវសម្រេចលុបចោលទាំងស្រុងផងដែរ ដោយសារតែហានិភ័យខ្ពស់ផ្នែកសុខភាព បង្កឡើងដោយបាតុភូតរលកកម្តៅជាប្រវត្តិសាស្ត្រ ដែលបានរុញច្រានសីតុណ្ហភាព ឲ្យហក់ឡើងខ្ពស់ជាង ៤០ អង្សាសេ។
សូមជម្រាបថា នេះគឺជាការប្រារព្ធពិធីអបអរសាទរគម្រប់ ២៥០ឆ្នាំ នៃការប្រកាសឯករាជ្យ របស់សហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រំលឹកដល់ការអនុម័តសេចក្តីប្រកាសឯករាជ្យកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ពីចក្រភពអង់គ្លេស ហើយព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងយ៉ាងធំដុំនៅទូទាំងសហរដ្ឋអាមេរិក និងតាមបណ្តាស្ថានទូតអាមេរិកនានា ជុំវិញពិភពលោក៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


