ព័ត៌មានអន្ដរជាតិ
បើកមិនបានប៉ុន្មាន កូរ៉េខាងជើងលែងឲ្យទេសចរអន្តរជាតិចូលលេងកម្សាន្ត
ប្រទេសកូរ៉េខាងជើង បានផ្អាកជាបន្ទាន់នូវទេសចរណ៍អន្តរជាតិទៅកាន់ទីក្រុងព្រំដែន Rason តិចជាងបីសប្តាហ៍បន្ទាប់ពីវាត្រូវបានបើកឡើងវិញសម្រាប់ភ្ញៀវទេសចរដែលមិនមែនជាជនជាតិរុស្ស៊ីជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំ។

យោងតាមការចុះផ្សាយរបស់សារព័តមាន BBC ទីភ្នាក់ងារទេសចរណ៍ បានរាយការណ៍កាលពីថ្ងៃទី៥ខែមីនាឆ្នាំ២០២៥ថា ដំណើរទេសចរណ៍ទាំងអស់ទៅកាន់ទីក្រុង Rason ត្រូវបានលុបចោលរហូតដល់មានការជូនដំណឹងបន្ថែម ដោយអាជ្ញាធរកូរ៉េខាងជើងមិនផ្តល់មូលហេតុសម្រាប់ការបិទភ្លាមៗនោះទេ។
ការបិទដែលមិនបានរំពឹងទុកនេះ បង្កើនការព្រួយបារម្ភអំពីស្ថិរភាពនៃឧស្សាហកម្មទេសចរណ៍របស់កូរ៉េខាងជើង ដែលបានប្រឈមមុខនឹងបញ្ហាជាច្រើនចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ ដែលនាំទៅដល់ការបិទព្រំដែននៅដើមឆ្នាំ២០២០។ ការបើកឡើងវិញនាពេលថ្មីៗនេះរបស់ទីក្រុង Rason ត្រូវបានគេមើលឃើញថាជាជំហានវិជ្ជមានឆ្ពោះទៅរកការរស់ឡើងវិញនៃវិស័យទេសចរណ៍បរទេសរបស់កូរ៉េខាងជើង។
មុនពេលជំងឺរាតត្បាត វិស័យទេសចរណ៍គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់កូរ៉េខាងជើង ដោយភ្ញៀវទេសចរភាគច្រើនគឺជាជនជាតិចិន។ ក្នុងឆ្នាំ២០១៩ ការប៉ាន់ប្រមាណបានបង្ហាញថា ភ្ញៀវទេសចរចិនរហូតដល់ ១២០ ០០០នាក់បានទៅទស្សនាប្រទេសនេះ ខណៈទេសចរមកពីប្រទេសលោកខាងលិចមានត្រឹម ៥ ០០០នាក់ប៉ុណ្ណោះ។
កូរ៉េខាងជើង បើកទទួលទេសចរឡើងវិញនៅឆ្នាំ២០២៤ ដោយកាលណោះសម្រាប់តែជនជាតិរុស្ស៊ីប៉ុណ្ណោះ មុនពេលបើកឲ្យបណ្ដាប្រទេសលោកខាងលិចចូលទៅទស្សនាកម្សាន្តកាលពីខែកុម្ភៈឆ្នាំ២០២៥កន្លងទៅ។
គួរបញ្ជាក់ថា ទីក្រុង Rason គឺជាតំបន់សេដ្ឋកិច្ចពិសេស (SEZ) របស់កូរ៉េខាងជើង មានផ្ទៃដីត្រឹម៧៤៦គីឡូម៉ែត្រការ៉េ និងប្រជាជន ២០៥ ០០០នាក់ ហើយវាល្បីល្បាញដោយសារអាហារឆ្ងាញ់ៗ ប្រពៃណី និងទីផ្សារដែលមានលក់ទំនិញកម្រៗជាពិសេសផលិតផលរបស់កូរ៉េខាងជើងផ្ទាល់ដែលមិនអាចរកទិញនៅពិភពខាងក្រៅបាន។ ម្យ៉ាងវិញទៀត អ្នកទេសចរក៏អាចទៅមើលចំណុចប្រសព្វនៃព្រំដែន កូរ៉េខាងជើង-ចិន-រុស្សីផងដែរ៕

ដោយ៖ ឈាង
ចុចអាន៖ កូរ៉េខាងជើង បើកទីក្រុងព្រំដែន ទទួលទេសចរ ចូលលេងកម្សាន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


