ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បើកទីក្រុងព្រំដែន ទទួលទេសចរ ចូលលេងកម្សាន្ត
ក្រោយបិទអស់រយៈពេល៥ឆ្នាំដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ១៩ ពេលនេះ ប្រទេសកូរ៉េខាងជើង បានប្រកាសបើកឡើងវិញនូវទីក្រុងព្រំដែន Rason ដើម្បីទទួលអ្នកទេសចរមកលេងកម្សាន្ត។

តាមសេចក្តីរាយការណ៍របស់ NK News កាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមករាឆ្នាំ២០២៥ ការពិត កូរ៉េខាងជើង បានបើកទីក្រុង Rason ជាបណ្តើរៗតាំងតែពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែកាលនោះអនុញ្ញាតឲ្យតែទេសចរបរទេសមកពីប្រទេសរុស្ស៊ីប៉ុណ្ណោះទើបអាចចូលលេងកម្សាន្តបាន។
យ៉ាងណា ក្នុងសេចក្តីប្រកាសថ្មីនេះ រដ្ឋាភិបាលលោក គីម ជុងអ៊ុន បានបើកទទួលទេសចរសឹងតែទាំងអស់ លើកលែងតែអាមេរិកនិងកូរ៉េខាងត្បូងប៉ុណ្ណោះ។
ទីក្រុង Rason គឺជាតំបន់សេដ្ឋកិច្ចពិសេស (SEZ) របស់កូរ៉េខាងជើង ហើយមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩ មានទេសចរបរទេសជាច្រើនបានទៅលេង ជាពិសេសមួយភាគធំគឺជាជនជាតិចិន ប៉ុន្តែក៏មានអ្នកមកពីអឺរ៉ុប និងអាមេរិកខ្លះដែរ។

គ្រាន់តែកូរ៉េខាងជើងប្រកាសបើកទីក្រុងភាគខាងជើងមានព្រំប្រទល់ជាប់ប្រទេសចិននិងរុស្ស៊ីនេះភ្លាម ស្រាប់តែមានភ្នាក់ងារទេសចរណ៍របស់ចិនចំនួន២គឺ Koryo Tours និង Young Pioneer Tours បានបង្ហោះលើគេហទំព័ររបស់ខ្លួន ផ្តល់ជូនកញ្ចប់សេវាកម្មទៅលេងទីនោះភ្លែត។
Rason គឺជាទីក្រុងមានផ្ទៃដីត្រឹម៧៤៦គីឡូម៉ែត្រការ៉េ និងប្រជាជន ២០៥ ០០០នាក់ ហើយវាល្បីល្បាញដោយសារអាហារឆ្ងាញ់ៗ ប្រពៃណី និងទីផ្សារដែលមានលក់ទំនិញកម្រៗជាពិសេសផលិតផលរបស់កូរ៉េខាងជើងផ្ទាល់ដែលមិនអាចរកទិញនៅពិភពខាងក្រៅបាន។ ម្យ៉ាងវិញទៀត អ្នកទេសចរក៏អាចទៅមើលចំណុចប្រសព្វនៃព្រំដែន កូរ៉េខាងជើង-ចិន-រុស្សីផងដែរ។
យ៉ាងណា មនុស្សមួយចំនួនប្រហែលជាខ្លាចរអាក្នុងការទៅកម្សាន្តនៅកូរ៉េខាងជើង ព្រោះថាទីនោះមិនសូវមានសិទ្ធសេរីភាពនិងមានច្បាប់តឹងតែង ប្រសិនបើធ្វើខុសច្បាស់ជាមានទោសធ្ងន់។ ជាក់ស្តែង កាលពីឆ្នាំ២០១៧ និស្សិតអាមេរិកឈ្មោះ Otto Warmbier ត្រូវបានរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ចាប់ដាក់គុកនិងឲ្យធ្វើពលកម្មធ្ងន់ធ្ងររយៈពេល១៥ឆ្នាំ ពីបទលួចក្រដាសឃោសនាបិទនៅជញ្ជាំងសណ្ឋាគារ។
ដូច្នេះ តើអ្នកចង់ទៅលេងនៅទីនោះទេ?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក គីម ជុងអ៊ុន៖ ការទទួលទាន «ហតដក» គឺជាទង្វើក្បត់ជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


