ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ចោទត្រាំ ជួយអ៊ីស្រាអែល ដើម្បីជាលេសរំលោភបទឈប់បាញ់
ក្រុមប្រដាប់អាវុធហាម៉ាសរបស់ប៉ាឡេស្ទីន បាននិយាយថា ការគម្រាមម្តងហើយម្តងទៀតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រឆាំងនឹងក្រុមហាម៉ាសគឺជាការគាំទ្រដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីធ្វើជាលេសសម្រាប់ការងាកចេញពីលក្ខខណ្ឌនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងបង្កើនការឡោមព័ទ្ធ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៧ខែមីនានេះ។

អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Abdel-Latif al-Qanou បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ការគំរាមកំហែងម្តងហើយម្តងទៀតរបស់លោក ត្រាំ ប្រឆាំងនឹងប្រជាជនរបស់យើងតំណាងឱ្យលោកគាំទ្រដល់លោក Netanyahu ដើម្បីគេចចេញពីកិច្ចព្រមព្រៀង និងរឹតបន្តឹងការផ្ដល់ជំនួយប្រឆាំងការអត់ឃ្លានប្រឆាំងរបស់ប្រជាជនយើង»។
លោក បន្ថែមថា៖«ផ្លូវដ៏ល្អបំផុតដើម្បីដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់គឺដោយការចូលទៅក្នុងដំណាក់កាលទីពីរហើយបង្ខំឱ្យគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្រោមការគាំទ្ររបស់អ្នកសម្របសម្រួល»។
ការអត្ថាធិប្បាយរបស់ លោក Al-Qanou បានកើតឡើង បន្ទាប់ពីប្រធានាធិបតី ត្រាំ បានបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃពុធ ដោយទាមទារឱ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងទាំងអស់ឥឡូវនេះ មិនមែននៅពេលក្រោយនោះទេ រួមទាំងសាកសពនៃអ្នកជាប់ឃុំឃាំងដែលបានស្លាប់ ។
លោក ត្រាំ បានបង្ហោះថា៖«ខ្ញុំកំពុងបញ្ជូនអ្វីគ្រប់យ៉ាងឲ្យអ៊ីស្រាអែលដែលត្រូវការដើម្បីបញ្ចប់ការងារ ហើយមិនមានសមាជិកក្រុមហាម៉ាសណាម្នាក់នឹងមានសុវត្ថិភាពនោះទេ ប្រសិនបើពួកគេមិនធ្វើតាមខ្ញុំនិយាយ»។
លោក បន្ថែមថា៖«សម្រាប់ប្រជាជនហ្គាហ្សា៖ អនាគតដ៏ស្រស់បំព្រងកំពុងរង់ចាំអ្នក ប៉ុន្តែវានឹងមិនកើតឡើងទេប្រសិនបើអ្នកនៅតែមិនដោះលែងចំណាប់ខ្មាំង។ បើអ្នកធ្វើដូច្នេះអ្នកនឹងស្លាប់ហើយ! ធ្វើការសម្រេចចិត្តដោយឆ្លាតវ៉ៃ។ ដោះលែងចំណាប់ខ្មាំងឥឡូវនេះ គ្មានចាំពេលក្រោយនោះទេ!»។

ការបង្ហោះនេះកើតឡើងបន្ទាប់ពីអ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា បេសកជនអាមេរិកបានជួបពិភាក្សាដោយផ្ទាល់ជាមួយក្រុមហាម៉ាសដែលមានការចូលរួមដោយអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតាផងដែរ។ កិច្ចពិភាក្សារវាងបេសកជន Trump និងក្រុមហាម៉ាសនេះបង្ហាញពីការផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍នៃការមិនចរចាជាមួយក្រុមនេះ ដោយសារទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាអង្គការ «ភេរវករ»។
គួរបញ្ជាក់ថា បទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស់ ដែលបានចូលជាធរមានក្នុងខែមករា អំពាវនាវឱ្យអ្នកជាប់ឃុំដែលនៅសេសសល់នៅហ្គាហ្សាត្រូវបានដោះលែងក្នុងដំណាក់កាលទីពីរនៃបទឈប់បាញ់ ខណៈផែនការចុងក្រោយនឹងត្រូវបានចរចាសម្រាប់ការបញ្ចប់សង្រ្គាម។
ដំណាក់កាលដំបូងនៃបទឈប់បាញ់បានបញ្ចប់កាលពីថ្ងៃសៅរ៍ ហើយចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបិទផ្លូវនាំទំនិញទាំងអស់ដែលចូលទៅក្នុងហ្គាហ្សា ដោយទាមទារឱ្យក្រុមហាម៉ាស់ដោះលែងអ្នកជាប់ឃុំដែលនៅសេសសល់ដោយមិនចាប់ផ្តើមការចរចាដើម្បីបញ្ចប់សង្គ្រាមនោះទេ។
ប្រជាជនប៉ាឡេស្ទីន និយាយថា ការបិទផ្លូវនេះអាចនាំឱ្យមានភាពអត់ឃ្លានក្នុងចំណោមប្រជាជន ២.៣ លាននាក់ដែលរស់នៅក្នុងតំបន់បាក់បែករបស់ហ្គាហ្សា។ ជាមួយគ្នានេះប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាក៏បានរិះគន់ការកត់សម្គាល់ចុងក្រោយរបស់លោក Trump ដែលអំពាវនាឱ្យអ្នកស្រុកក្នុងតំបន់ហ្គាហ្សាផ្លាស់ទីលំនៅថ្មីនៅកន្លែងផ្សេង ខណៈតំបន់នេះសហរដ្ឋអាមេរិកនឹងធ្វើការអភិវឌ្ឍ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


