ព័ត៌មានអន្ដរជាតិ
កាន់អំណាច៦សប្តាហ៍ ដូណាល់ ត្រាំ ចេញក្រឹត្យជិត១០០ និងរងបណ្តឹងជិត១០០ដូចគ្នា
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រឈមពាក្យបណ្តឹងយ៉ាងហោចណាស់៩០ក្នុងរយៈពេលនៃការឡើងកាន់អំណាចរយៈពេលប្រមាណ៦សប្តាហ៍ ខណៈលោកដូណាល់ ត្រាំ ហាក់ប្រឹងប្រែងអួតថា លោកបានចេញបទបញ្ជាប្រតិបត្តិ (ក្រឹត្យ) ជិត១០០ក្នុងអំឡុងពេលនេះ។

យោងការចេញផ្សាយរបស់សារព័ត៌មាន NBC News យ៉ាងហោចណាស់មានបណ្តឹងចំនួន៩០ត្រូវបានប្តឹងប្រឆាំងនឹងរដ្ឋបាលចាប់តាំងពីលោក ដូណាល់ ត្រាំ ត្រូវបានដាក់ទៅកាន់តុលាការប្រឆាំងអង្គភាពនានាមួយចំនួនរបស់វិមានប្រធានាធិបតី។
យ៉ាងហោចណាស់ក្រសួងឬទីភ្នាក់ងារចំនួន១៤ ប្រឈមនឹងវិវាទដែលមិនទាន់សម្រេច។ សំណុំរឿងចំនួនប្រាំបួនបានឈានដល់ដំណាក់កាលបណ្តឹងឧទ្ធរណ៍ ហើយសំណុំរឿងពីរបានឈានដល់តុលាការកំពូល។ នេះបើតាមសេចក្តីរាយការណ៍។
សេចក្តីរាយការណ៍បានបន្ថែមថា បណ្តឹងពីរករណីដែលបានដល់ដៃតុលាការកំពូលគឺករណីអំពីការផ្ដល់មូលនិធិសម្រាប់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងមួយទៀតពាក់ព័ន្ធនឹងការបញ្ចប់ទីប្រឹក្សាពិសេស Hampton Dellinger។
បណ្តឹងទាំង៩០នោះ មាន២១ពាក្យបណ្តឹងពាក់ព័ន្ធអន្តោប្រវេសន៍ ១៩បណ្តឹងពាក់ព័ន្ធក្រសួងប្រសិទ្ធិភាពរដ្ឋាភិបាលDOGE ដែលដឹកនាំដោយមហាសេដ្ឋី Elon Musk, ១៨ពាក្យបណ្តឹងពាក់ព័ន្ធផលប៉ះពាល់តលើបុគ្គលិករបស់រដ្ឋាភិបាល, ១៣ពាក្យបណ្តឹងពាក់ព័ន្ធការបង្កកមូលនិធិ, ១១ បណ្តឹងពាក់ព័ន្ធហ្គេនឌ័រ ឬសិទ្ធិស្មើភាព, ២ពាក្យបណ្តឹងពាក់ព័ន្ធទីភ្នាក់ងារតអភិវឌ្ឍន៍អន្តរជាតិ USAID និង ៦ពាក្យបណ្តឹងពាក់ព័ន្ធការការពារហិរញ្ញវត្ថុអ្នកប្រើប្រាស់។
ក្នុងការថ្លែងទៅកាន់រដ្ឋសភាកាលយប់ថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីជិត១០០ដែលសំដៅលើការស្តារសណ្តាប់ធ្នាប់ និងការរៀបចំឡើងវិញនៅក្នុងសង្គមអាមេរិក។
លោក ដូណាល់ ត្រាំ ថែមទាំងបានថ្លែងថា ប្រជាជនអាមេរិកបោះឆ្នោតឲ្យលោកធ្វើការងារឲ្យពួកគេ ហើយពេលនេះ លោកកំពុងធ្វើការងាររបស់លោកហើយ។ ក្នុងការថ្លែងទៅកាន់សភាកាលថ្ងៃអង្គារ តំណាងរាស្រ្តមកពីគណបក្សសាធារណៈរដ្ឋរបស់លោក បានទះដៃសាទរការថ្លែងរបស់លោកយ៉ាងខ្លាំង ប៉ុន្តែតំណាងរាស្រ្តមកពីបក្សប្រជាធិបតេយ្យវិញបង្ហាញកាយវិការប្រឆាំង ចំពោះការថ្លែងរបស់លោក និងចាត់ទុកថា «ជាអ្នកកុហក»។
ទោះបីជាបែបណាក៏ដោយ លោក ដូណាល់ ត្រាំ បានប្រឈមការប្រឆាំងដ៏ខ្លាំងពីប្រជាជនអាមេរិក និងតំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ៕
ដោយ រ៉ាន់ រើយ




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


