Connect with us

ព័ត៌មានអន្ដរជាតិ

​​មុនឆ្លងឆ្នាំ កងទ័ព​អាមេរិក​​​​ វាយប្រហារទូក​​២គ្រឿង​សម្លាប់មនុស្ស​៥នាក់​​​​នៅការ៉ាប៊ីន​​​

បានផុស

នៅ

បញ្ជាការខាងត្បូងរបស់សហរដ្ឋអាមេរិក បាននិយាយថា យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីលើនាវាដែលកំណត់គោលដៅលើទូក២​គ្រឿង​ដែលត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់ដោយសមាជិកនៃក្រុមជួញដូរគ្រឿងញៀន ដែលបានសម្លាប់មនុស្សចំនួន៥​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងសេចក្តី​ប្រកាស​​​​​ព័ត៌មាន​របស​​ទីបញ្ជាការ​​ភាគខាងត្បូង​​​​សហរដ្ឋអាមេរិក​ (​ U.S. Southern Command) ការ​វាយប្រហារ​​ដែល​មាន​ឈ្មោះ​ថា «Lethal Kinetic Strikes»​ នៅ​ថ្ងៃទី​​៣១​ខែធ្នូ ​ធ្វើឡើង​តាម​បញ្ជា​​​របស់​​រដ្ឋមន្ត្រី​​សង្គ្រាម (Secretary of War) លោក Pete Hegseth ដោយ​ការ​វាយ​​​​ប្រហារ​នោះ​​សំដៅ​លើ​​នាវា​២គ្រឿង ដែល​ប្រតិបត្តិការដោយ​​​ក្រុម​​​​អង្គការ​​​ភេរវករ​​ដែល​​​ជាគោលដៅ​។

យោងតាមសារមួយនៅលើ​បណ្តាញ​សង្គម X ក្រុមការងាររួមនៃប្រតិបត្តិការ Southern Spear ​របស់​កងទ័ព​សហរដ្ឋអាមេរិក ​បាន​បង្កើ​ការ​វាយប្រហារ​ ហើយ​ ក្រោយ​មក​​ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបាននិយាយថា នាវាទាំងនោះកំពុងឆ្លងកាត់តាមបណ្តោយផ្លូវជួញដូរគ្រឿងញៀនដែលគេស្គាល់ ហើយបានជាប់ពាក់ព័ន្ធក្នុងការរត់ពន្ធគ្រឿងញៀន​ដែល​គេសង្ស័យ​​​។

​ទី​បញ្ជា​​​ការ​នោះ ​បាន​និយាយ​ថា ជាលទ្ធផល​នៃ​ការ​វាយ​ប្រហារ​នោះ មនុស្ស​៣​​នាក់​បាន​ស្លាប់​នៅ​លើ​ទូក​ទី​មួយ និង​២នាក់​ទៀត​នៅ​ក្នុង​ទូក​ទីពីរ។

រដ្ឋាភិបាល​​​វ៉ាស៊ីនតោន​ចោទប្រកាន់​ក្រុង​ការ៉ាកាស​នៃ​ប្រទេសវ៉េណេស៊ុយអេឡា ​​ថា​មិន​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​គ្រឿងញៀន​យ៉ាង​សកម្ម។

​យោង​​កាសែត The New York Times រាយការណ៍កាលពីខែសីហា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើការណែនាំ​មិន​បាន​បង្ហាញ​​ជា​សាធារណៈមួយ​ស្តីពីការចាប់ផ្តើមនៃការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅអាមេរិកឡាទីន។

បន្ទាប់ពីនោះ កងកម្លាំងអាមេរិកបន្ថែមសំខាន់ៗត្រូវបានគេដាក់ពង្រាយទៅកាន់តំបន់ការ៉ាប៊ីន រួមទាំងក្រុមនាវាដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ Gerald R. Ford ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ យោធាអាមេរិកបានបំផ្លាញទូកប្រហែល ៣០​គ្រឿង​ចេញពីឆ្នេរសមុទ្រអាមេរិកឡាទីន ក្រោមលេសនៃការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន ហើយមនុស្សជាង១០០នាក់ត្រូវបានសម្លាប់។

បន្ទាប់ពីការវាយប្រហារមួយលើកនេះ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយថា ប្រតិបត្តិការរបស់អាមេរិកបានសម្លាប់អ្នកនេសាទម្នាក់ពីប្រទេសរបស់គាត់ មិនមែនជាឈ្មួញគ្រឿងញៀននោះទេ។ នេះ​បើ​យោង​ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី TASS​៕​​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម