ព័ត៌មានអន្ដរជាតិ
លុបចោលច្បាប់ចាស់! សិស្សថៃអាចទុកសក់វែង និងផាត់មុខទៅរៀន
ក្រសួងអប់រំនៃប្រទេសថៃ បានប្រកាសលុបចោលបទប្បញ្ញត្តិដែលអនុវត្តអស់រយៈកាល៥០ឆ្នាំ ដែលតម្រូវឲ្យសិស្សនិស្សិតកាត់សក់ខ្លី ឬមិនត្រូវផាត់មុខ ដោយអនុញ្ញាតឲ្យពួកគេមានសេរីភាពកាន់តែច្រើនក្នុងការបង្ហាញភាពជាខ្លួនឯង។

យោងតាមច្បាប់ឆ្នាំ១៩៧៥ សិស្សប្រុសតម្រូវឲ្យកាត់សក់ខ្លី និងមិនត្រូវទុកពុកមាត់ ចំណែកឯសិស្សស្រីត្រូវបានកំណត់មិនឲ្យទុកសក់វែងជាងស្លឹកត្រចៀក ឬផាត់មុខទៅសាលារៀន។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការរដ្ឋបាលកំពូលដែលបានចាត់ទុកច្បាប់ឆ្នាំ១៩៧៥ថាហួសសម័យ និងជាការរំលោភលើសេរីភាពបុគ្គល។
ចលនាដើម្បីលុបចោលច្បាប់ស្ទីលម៉ូដសក់ដ៏តឹងរឹងទាំងនេះ ទទួលបានសន្ទុះចាប់អារម្មណ៍នៅឆ្នាំ២០២០ នៅពេលដែលសិស្សសាលារដ្ឋចំនួន ២៣នាក់បានដាក់ញត្តិជំទាស់នឹងធម្មនុញ្ញភាពនៃបទប្បញ្ញត្តិ។ ពួកគេបានលើកឡើងថា ច្បាប់បែបនេះធ្វើឲ្យខូចកិត្តិយស និងការបញ្ចេញមតិផ្ទាល់ខ្លួន។ ជាការឆ្លើយតប ក្រសួងអប់រំពីមុនបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន ប៉ុន្តែសាលារៀនជាច្រើននៅតែបន្តអនុវត្តគោលការណ៍ណែនាំចាស់ដដែល។
ជាមួយនឹងការសម្រេចចិត្តរបស់តុលាការនាពេលថ្មីៗនេះ សាលារៀននីមួយៗមានស្វ័យភាពក្នុងការកំណត់គោលការណ៍ស្ទីលម៉ូដសក់ផ្ទាល់ខ្លួនរបស់ពួកគេ។ ក្រសួងអប់រំលើកទឹកចិត្តឲ្យសាលារៀនមានការចូលរួមពីសិស្ស មាតាបិតា និងគ្រូបង្រៀន ក្នុងការពិភាក្សាដើម្បីបង្កើតគោលការណ៍ណែនាំដែលគោរពសិទ្ធិ និងសេរីភាពរបស់សិស្ស។ វិធានការនេះ ឆ្លុះបញ្ចាំងពីការទទួលស្គាល់កាន់តែទូលំទូលាយនៃសេរីភាពផ្ទាល់ខ្លួននៅក្នុងប្រព័ន្ធអប់រំរបស់ប្រទេសថៃ៕

ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


