ព័ត៌មានអន្ដរជាតិ
UN កាត់បន្ថយវត្តមាននៅហ្គាហ្សា ក្រោយបុគ្គលិកជំនួយត្រូវបានសម្លាប់ដោយអ៊ីស្រាអែល
អង្គការសហប្រជាជាតិ កំពុងកាត់បន្ថយបុគ្គលិកអន្តរជាតិរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីរថក្រោះរបស់អ៊ីស្រាអែល បានវាយប្រហារបរិវេណអង្គការសហប្រជាជាតិ ដោយបានសម្លាប់បុគ្គលិកជំនួយជនជាតិប៊ុលហ្គារីម្នាក់ និងរបួស៥នាក់ផ្សេងទៀត។ នេះបើយោងតាមការប្រកាសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទទី២៤ខែមីនា។

អង្គការសហប្រជាជាតិ បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារនេះ ហើយកំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យលើឧប្បត្តិហេតុ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានបញ្ជាក់ថា មួយភាគបីនៃបុគ្គលិកអន្តរជាតិចំនួន ១០០នាក់នៅក្នុងតំបន់ហ្គាហ្សា នឹងត្រូវដកចេញ ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ។ ទោះបីជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិនឹងនៅតែប្រតិបត្តិការជាមួយបុគ្គលិកក្នុងស្រុកចំនួន ១៣ ០០០នាក់ ដើម្បីបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនចំនួន ២,២លាននាក់នៅក្នុងតំបន់។
ការសម្រេចចិត្តនេះ កើតឡើងចំពេលមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាន់តែខ្លាំងនិងប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា។ អង្គការសហប្រជាជាតិបានព្រមានថា កិច្ចខិតខំប្រឹងប្រែងជំនួយកំពុងត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យវាកាន់តែពិបាកក្នុងការផ្តល់ស្បៀងអាហារ ទឹក និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដល់ជនស៊ីវិលដែលខ្វះខាតខ្លាំង។
មន្ត្រីអ៊ីស្រាអែលមិនទាន់បានធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុជាក់លាក់នេះទេ ប៉ុន្តែបានការពារសកម្មភាពយោធារបស់ពួកគេ ដោយបញ្ជាក់ថា ពួកគេកំពុងកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស និងធ្វើការដើម្បីកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល។
អង្គការសហប្រជាជាតិបានអំពាវនាវម្តងហើយម្តងទៀតឲ្យមានការការពារកាន់តែប្រសើរឡើងសម្រាប់បុគ្គលិកជំនួយ ហើយបានជំរុញឲ្យទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស អនុញ្ញាតឲ្យមានការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


