ព័ត៌មានអន្ដរជាតិ
ស្លាប់៤ និងរបួស២ ក្នុងអំពើបាញ់ប្រហារក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
មនុស្ស៤នាក់ រួមមានម្តាយនិងកុមារ៣នាក់ជាសមាជិកគ្រួសារតែមួយត្រូវបានសម្លាប់ និងឪពុកនិងកូនម្នាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារកាលពីយប់ថ្ងៃពុធនៅឯអគារលំនៅឋានមួយនៅ Pembroke Park ក្នុងតំបន់ Broward County រដ្ឋ Florida រី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៨ខែមីនានេះ។

សេចក្តីរាយការណ៍នោះ បានឲ្យដឹងថា ប៉ូលិសបានទទួលការហៅទូរស័ព្ទចូល និងប្រាប់ដំណឹងអំពីការបាញ់ប្រហារនេះភ្លាមៗ បន្ទាប់ពីម៉ោង ៧:៣០យប់ ហើយពេលទៅដល់កន្លែងកើតហេតុ ប៉ូលិសបានប្រទះឃើញស្ត្រីម្នាក់ កុមារតូចពីរនាក់ និងកូនច្បងម្នាក់បានស្លាប់នៅក្នុងផ្ទះល្វែងរបស់ជនរងគ្រោះនោះ។ ប៉ូលិសក៏បានរកឃើញបុរសម្នាក់ និងក្មេងស្រីម្នាក់រងរបួសដោយគ្រាប់កាំភ្លើងផងដែរ។
អ្នកដែលរងរបួសរួមមាន Stephen McKenzie អាយុ ៣៤ឆ្នាំ និង Phiinyx Solomon អាយុ៨ឆ្នាំ។ ពួកគេទាំងពីរកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកស្លាប់រួមមាន Julie Cruz អាយុ៣២ឆ្នាំ Xion Solomon អាយុ១១ ឆ្នាំ និង Nova និង Emery McKenzie អាយុ២ឆ្នាំ។
បើតាមសម្ដីអ្នកជិតខាង Cruz គឺជាម្តាយរបស់កូនទាំងបួន ហើយ McKenzie គឺជាឪពុករបស់ក្មេងអាយុ២ឆ្នាំ។ កូនច្បងទាំងពីរមានឪពុកផ្សេង។ ចំណែកអ្នកជិតខាងម្នាក់ទៀត បាននិយាយថា៖«ខ្ញុំគ្រាន់តែឮសំឡេងបាញ់ចំនួន៨គ្រាប់ពីជាន់ទី៤ ដូច្នេះខ្ញុំបានចេញមកខាងក្រៅ ហើយអ្នកជិតខាងរបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា បុរសម្នាក់បានព្យាយាមសម្លាប់គ្រួសាររបស់គាត់ទាំងអស់ បន្ទាប់មកព្យាយាមសម្លាប់ខ្លួន»។
បើតាមប៉ូលិស McKenzie ត្រូវបានគេដាក់នៅក្នុងមន្ទីរឃុំឃាំងនៅមន្ទីរពេទ្យ ខណៈក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបរកមូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


