ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្រមានថានឹងផលិតអាវុធនុយក្លេអ៊ែរ បើត្រូវអាមេរិកវាយប្រហារមែន
លោក Ali Larijani ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានព្រមានថា ប្រទេសរបស់លោកអាចពិចារណាផលិតអាវុធនុយក្លេអ៊ែរ បើត្រូវវាយប្រហារដោយសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់អាមេរិក។

លោក Larijani បានប្រាប់ទូរទស្សន៍រដ្ឋកាលពីថ្ងៃចន្ទទី៣១ខែមីនាឆ្នាំ២០២៥ថា៖ «យើងមិនឆ្ពោះទៅរកអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែបើអ្នកធ្វើអ្វីខុសក្នុងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ អ្នកនឹងបង្ខំឲ្យអ៊ីរ៉ង់ឆ្ពោះទៅរករឿងនោះ ព្រោះយើងត្រូវតែការពារខ្លួន»។
លោកបានបន្ថែមថា៖ «អ៊ីរ៉ង់មិនចង់ធ្វើបែបនេះទេ ប៉ុន្តែវានឹងគ្មានជម្រើសផ្សេងទៀតឡើយ»។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់លោក Ayatollah Khamenei ធ្វើឡើងបន្ទាប់ពីការព្រមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការប្រើកម្លាំងយោធា បើអ៊ីរ៉ង់មិនយល់ព្រមធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ កាលពីថ្ងៃទី៣០ខែមីនា លោក ត្រាំ បាននិយាយថា៖ «បើពួកគេមិនធ្វើកិច្ចព្រមព្រៀងទេ វានឹងមានការទម្លាក់គ្រាប់បែក។ វានឹងក្លាយជាការទម្លាក់គ្រាប់បែកមិនដូចអ្វីដែលពួកគេធ្លាប់ឃើញពីមុនមកទេ»។

ក្រោយត្រូវលោក ត្រាំ ព្រមាន អ៊ីរ៉ង់បានបញ្ចេញមីស៊ីលក្រោមដីរបស់ខ្លួន ត្រៀមទប់ទល់នឹងការវាយប្រហារពីអាមេរិក។ មន្ត្រីអ៊ីរ៉ង់ បានចេញផ្សាយវីដេអូជាច្រើនដែលរៀបរាប់លម្អិតអំពីលេណដ្ឋានក្រោមដីដែលមានកម្លាំងខ្លាំង និងបំពាក់ដោយប្រព័ន្ធការពារ ព្រមទាំងអាវុធដូចជា មីស៊ីល Kheibar Shekan (រយៈចម្ងាយ៩០០ម៉ាយ), Haj Qassem (៨៥០ម៉ាយ), Ghadr-H (១ ២៤០ម៉ាយ), Sejjil (១ ៥៥០ម៉ាយ), និង Emad (១ ០៥០ម៉ាយ)។
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយថា សាធារណរដ្ឋអ៊ីស្លាមនឹងមិនចូលរួមការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ។ ចំណែកឯមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានព្រមានថា អាមេរិកនឹងប្រឈមមុខនឹងការសងសឹកយ៉ាងខ្លាំងក្លា បើមហាអំណាចលើពិភពលោកមួយនេះហ៊ានប្រើសកម្មភាពយោធា៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់ តម្រង់ក្បាលមីស៊ីលរបស់ខ្លួនទៅលើមេឃ ក្រោយ ត្រាំ គំរាមទម្លាក់គ្រាប់បែក

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន