ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាអាមេរិកបរាជ័យក្នុងការរារាំង ត្រាំ ពីអំណាចសង្គ្រាមនៅអ៊ីរ៉ង់ ទោះបីលទ្ធផលគាំទ្រលើស១សំឡេង
ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោតយ៉ាងប្រកៀកប្រកិត នៅថ្ងៃអង្គារ (ម៉ោងនៅអាមេរិក ត្រូវព្រឹកថ្ងៃពុធម៉ោងនៅកម្ពុជា) ដើម្បីព្យាយាមរារាំងអំណាចសង្គ្រាម ក្នុងកិច្ចខិតខំប្រឹងប្រែងលើកទី៩ ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដើម្បីបញ្ចប់សង្គ្រាមក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីអ៊ីស្រាអែលនិងសហរដ្ឋអាមេរិករួមគ្នា ចាប់ផ្តើមការវាយប្រហារតាមអាកាស លើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ។
យោងតាមទីភ្នាក់ងាររ៉យទ័រ ផ្សាយថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ព្រឹទ្ធសភាបានបោះឆ្នោតដោយសំឡេង ៤៨ ទល់នឹង ៤៧ ដើម្បីរារាំងអំណាច ប្រធានាធិបតី ដូណាល់ ត្រាំ ក្រោមច្បាប់អំណាចសង្គ្រាម បន្ទាប់ពីកិច្ចព្រមព្រៀងក្របខ័ណ្ឌដែលបានប្រកាសនៅសប្តាហ៍នេះ ដោយសេតវិមាន និងទីក្រុងតេហេរ៉ង់ សម្រាប់បទឈប់បាញ់បន្ថែមទៀត ដើម្បីបញ្ចប់ជម្លោះ។
ទោះបីលទ្ធផលនេះ បង្ហាញថា ការបោះឆ្នោតគាំទ្រដកអំណាចបញ្ជាសង្គ្រាមពីប្រធានាធិបតីមានចំនួនលើស១សំឡេង ក៏មិនអាចគ្រប់គ្រាន់ដើម្បីរារាំងអំណាចរបស់ប្រធានាធិបតីនោះទេ។ តាមច្បាប់របស់សហរដ្ឋអាមេរិក លទ្ធផលគាំទ្រ៦០សំឡេង ទើបអាចរារាំងអំណាចប្រធានាធិបតីជាផ្លូវការ។

ការបោះឆ្នោតនេះបានកើតឡើង ខណៈសមាជិកព្រឹទ្ធសភាកំពុងរង់ចាំរដ្ឋបាល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីផ្តល់ព័ត៌មានលម្អិតដល់ពួកគេអំពីអនុស្សរណៈនៃការយោគយល់គ្នា ប្រកាសដោយ លោក ត្រាំ កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ចប់សង្គ្រាម។
ក្រុមអ្នកប្រជាធិបតេយ្យ និងសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនរបស់ លោក ត្រាំ បានអំពាវនាវដល់រដ្ឋបាល ត្រាំ ឱ្យផ្តល់ព័ត៌មានជាក់លាក់អំពីផែនការនេះ[ព័ត៌មានលម្អិត ដើម្បីបញ្ចប់សង្រ្គាម] ដោយក្រុមប្រជាធិបតេយ្យលើកឡើង ថា ពួកគេមានអារម្មណ៍ថា «មានភាពមិនច្បាស់លាស់»។
គួរបញ្ជាក់ថា ក្រុមព្រឹទ្ធសមាជិកមកពីគណបក្សសាធារណរដ្ឋរបស់ លោក ត្រាំ មានសំឡេងតិចតួចប៉ុណ្ណោះ ទាំងនៅក្នុងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ។ កាលពីថ្មីៗនេះសភាជាន់ទាបក៏បានគាំទ្រ សេចក្តីសម្រេចមួយដែលនឹងបញ្ចប់សង្គ្រាមអ៊ីរ៉ង់ផងដែរ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


