Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរបស់មីយ៉ាន់ម៉ា ថ្មីៗនេះបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពអតីតជ័យលាភីបវកញ្ញាទេសចរណ៍ឆ្នាំ២០១៨ នៅក្រោមគំនរបាក់បែកនៃអគារខុនដូ Sky Villa នៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកាលពី១សប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​VN Express នៅថ្ងៃទី០៤ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលរកឃើញសាកសពនាងបានពាក់​អាវ​ពណ៌​ស និង​ខោ​ជើង​វែងនិង​នៅ​តែ​កាន់​កាបូប​លុយ​ក្នុង​ដៃ។ តាមរយៈដំណើរការកំណត់អត្តសញ្ញាណសាកសព នាងគឺជា Sili Mee ដែលបានឈ្នះការប្រកួតបវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ាឆ្នាំ ២០១៨ ដែលជាបវកញ្ញាតំណាងប្រទេសមីយ៉ាន់ម៉ាក្នុងកម្មវិធីប្រកួត Miss Tourism World 2018 និង Miss Tourism World Intercontinental 2019 នៅប្រទេសចិន។

Blessed Entertainment អ្នករៀបចំកម្មវិធី Miss Tourism Myanmar បានបញ្ជាក់ព័ត៌មាននៃការស្លាប់នេះ និងចូលរួមរំលែកទុក្ខដល់គ្រួសារបវកញ្ញារូបនេះផងដែរ ខណៈសព Miss Tourism Myanmar 2018 នឹង​ត្រូវ​យក​ទៅ​ទីក្រុង Yangon ហើយ​ធ្វើ​បុណ្យតាម​ពិធី​សាសនា។

(រូបភាព៖ Kenh14.vn)

យោងតាមកាសែត The New York Times អគារ Sky Villa ដែលជាអគារខុនដូកម្ពស់ ១២ជាន់ត្រូវបាន​សាងសង់ក្នុងឆ្នាំ ២០១៧គឺជាទីតាំងមួយក្នុងចំណោមទីតាំងដែលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុតពីគ្រោះរញ្ជួយដី។

សូមបញ្ជាក់ថាគ្រោះរញ្ជួយដីដែលមានកម្រិត ៧.៧ រ៉ិចទ័រ យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា ខណៈការរញ្ជួយបានកើតឡើងនៅទូទាំងប្រទេសជិតខាង រួមទាំងប្រទេសថៃ វៀតណាម និងផ្នែកខ្លះនៃប្រទេសចិនផងដែរ។

គិតត្រឹមព្រឹកថ្ងៃសុក្រ, តួលេខមនុស្សស្លាប់ដោយរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៩០១នាក់ ​និង៥ ៩៧៨នាក់រងរបួស ខណៈ៧១៩នាក់បាត់ខ្លួន។ ទោះបីជាយ៉ាងណា ក្រុមជួយសង្គ្រោះព្រមានថា តួលេខជនរងគ្រោះអាចនឹងបន្តហក់ឡើងខ្ពស់ទៀត ព្រោះនៅមានតំបន់ជាច្រើនដែលក្រុមរុករកមិនទាន់ទៅដល់៕

(រូបភាព៖ Kenh14.vn)
(រូបភាព៖ បណ្ដាញសង្គម)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

សារធាតុពុលពីអណ្ដូងរ៉ែនៅមីយ៉ាន់ម៉ា បំពុលដល់ទន្លេថៃ

ព័ត៌មានជាតិ១៣ នាទីutes មុន

WB កាត់បន្ថយកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម​ ៤% ក្នុងឆ្នាំ២០២៥ និង ៤,៥% ក្នុងឆ្នាំ២០២៦

ព័ត៌មានជាតិ១៥ នាទីutes មុន

ថៃថាតំបន់មុំបីជាដីថៃ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សួរវិញថា បើជាដីខ្លួនឯងហេតុអ្វីមិនទៅតុលាការអន្តរជាតិជាមួយកម្ពុជា?

សន្តិសុខសង្គម២០ នាទីutes មុន

នគរបាលខេត្តតាកែវបំបែកសំណុំរឿងកាប់សម្លាប់នៅស្រុកសំរោង ខណៈជនដៃដល់រត់គេចខ្លួនដល់ខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ប្រមុខ​ណាតូ ព្រមាន​ថា បទ​ឈប់បាញ់​នៅ​អ៊ុយក្រែន​​គ្រាន់​តែ​ជា​ការ​ទុក​ពេល​ឲ្យ​រុស្ស៊ី​ពង្រឹង​យោធា​ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម